កំពង់ចាម);ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និង ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ចំនួន ២ ករណីដូចខាងក្រោម៖
ករណីទី១ នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ រួមមាន៖
ឧបករណ៍លូស្បៃមុងចំនួន ៨ មាត់
របាំងស្បៃមុងប្រវែង ២៤០ ម៉ែត្រ
បង្គោលចម្រឹងចំនួន ១២៥ ដើម
បានចាក់លែងកូនត្រីចម្រុះទម្ងន់ ១០ គីឡូក្រាមទៅក្នុងទឹកវិញ
ករណីទី២ នៅចំណុចទំនប់តំបន់ ឃុំព្រៃចារ រួមមាន៖
ឧបករណ៍លូស្បៃមុងចំនួន ១២ មាត់
របាំងស្បៃមុងប្រវែង ៣៦០ ម៉ែត្រ
បង្គោលចម្រឹងចំនួន ១៨០ ដើម
បានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៥ គីឡូក្រាមទៅក្នុងទឹកវិញ។

