ដោយ : ភ្នំធំ / កោះកុង:ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ បានជួបប្រជុំគ្នារយៈពេល៣ថ្ងៃ( ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញាឆ្នាំ២០២៥) នៅសាលាមហោស្រពនាក្រុងខេមរ:ភូមិន្ទខេត្តកោះកុង ដោយកិច្ចពិភាក្សាផ្តោតលើភាពដ៏ចម្រូងសម្រាស់និងតាមតឹងខ្លាំងនៅភូមិណងចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវ ខាងភាគីថៃ ឬភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទា៦មានជ័យ.ខាងភាគីកម្ពុជា ។
រួមទាំងការពិនិត្យមើលឡើងវិញលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ព្រមទាំងការដោះមីននៅតាមតំបន់ព្រំដែនផងដែរ។
នេះបើយោងតាមកាសែតថៃឌឹ ណេសិន ( The Nation ) ។
កិច្ចប្រជុំនេះ បានពិភាក្សាលើករណីដែលភាគីកម្ពុជា ទាមទារអោយប្រទេសថៃដែលបានពង្វាត និងបណ្តេញពលរដ្ឋកម្ពុជាចេញរួចហើយចំនួន១២គ្រួសារ។
ភាគីកម្ពុជាតវ៉ាថា ការបណ្តេញពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋានគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សិទ្ធិស្របច្បាប់របស់មនុស្សជាតិ ។.ហើយរឹតតែធ្ងន់ធ្ងជាការបំពានបទឈប់បាញ់ពីសំណាក់ទាហាននៃប្រទេសថៃ។
ចំណែកក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា : ក្រុមការងារយោធាកម្ពុជា-ថៃ ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងសមភាគីឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ បានជួបពិភាក្សាគ្នានៅថ្ងៃពីថ្ងៃច័ន្ឌដល់ថ្ងៃអង្គារកន្លងមកនេះ ដើម្បី”ពង្រឹងការអនុវត្តបទឈប់បាញ់ និងបង្កើនទំនុកចិត្តទៅវិញទៅមក” ។
សូមរំលឹកថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ត្រូវបានធ្វើឡើងចំនួន១៧ លើករួចមកហើយ។ លោកទី១៧ ប្រជុំនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លើកទី១៨ កម្ពុជាធ្វើម្ចាស់ផ្ទះ កំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ -១០ ខែកញ្ញា នៅខេត្តកោះកុង ។
កិច្ចប្រជុំ GBC គឺជាយន្តការថ្នាក់ជាតិទ្វេរភាគី ដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
លោកស្រីឧត្តមសេនីយ៍ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំនេះក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ត្រៀមកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ ខែកញ្ញា ផងដែរ។
យោងប្រភពនៅថ្ងៃទី១០ ខែកញ្ញា នេះ លោកឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានីត រដ្ឋមន្ត្រីស្តីទីការពារជាតិថៃ និងនឹងជួបគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ៕

