បន្ទាយមានជ័យ ដើមឆ្នាំថ្មីឆ្នាំខ្មែរ ផ្ទះពលរដ្ឋនិងសាលារៀន ជាង៧០០ខ្នងរងគ្រោះដោយខ្យល់កន្ត្រាក់ ,លោកឌិត ទីណា ចុះពិនិត្យស្ថានភាពផ្ទះសម្បែង និងនាំយកអំណោយសង្គ្រោះបន្ទាន់ផ្តល់ជូន

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦ បាន អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះសម្បែង និងនាំយកអំណោយសង្គ្រោះបន្ទាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិគោកព្រេច ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឆ្លើយតបទៅនឹងការខូចខាតផ្ទះសម្បែងជិត៧០០ខ្នង នៅទូទាំងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមសហការជាមួយរដ្ឋបាលខេត្ត បានផ្តល់អន្តរាគមន៍ជាស័ង្កសីនិងថវិកាមួយចំនួន ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរងគ្រោះអាចជួសជុលដំបូលផ្ទះឡើងវិញភ្លាមៗ មិនទុកឱ្យពួកគាត់ជួបការលំបាកយូរឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *