អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលនឹងអ្នកបើកបររថយន្ត ប្រជាពលរដ្ឋ សិស្ស និស្សិតដែលធ្វើដំណើរតាមរថយន្តក្រុងមិនគិតថ្លៃ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនជាអ្នកបើកបររថយន្ត ព្រមទាំង បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដែលត្រូវិលត្រឡប់ទៅបន្តការសិក្សា និងបំពេញការងារនៅរាជធានីភ្នំពេញវិញដោយធ្វើដំណើរតាមរថយន្តក្រុងរបស់រាជធានីភ្នំពេញដែលមិនកម្រៃជិះ ។

ននាឱកាសលោកអ៊ុំ រាត្រី ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដែលត្រឡប់ទៅរាជធានីភ្នំពេញវិញ សសូមប្រកបដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ថា នាឱកាសនោះ ក៏មានជូនវត្ថុអនុស្សាវរីយ៍និងថវិកាខ្លះកំដរដៃដល់អ្នកបើកបររថយន្តក្រុងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *