ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ ចំថ្ងៃវារ:ឡើងស័ក ឆ្លងបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី នាស្តូបព្រះបាទជ័យវរ្ម័នទី៧ នៃសួនតេជោឈ្នះ ឈ្នះ ឬសួនមានជ័យនាកណ្តាលប្រជុំជនខេត្ត នាក្រុងសិរីសោភ័ណ បានរៀបចំពិធីស្រង់ព្រះនិងស្រង់ព្រះសង្ឃ៦៣អង្គនិងស្រង់ទឹកជូនតាជី យាយជី៤៥នាក់ក្នុងបំណងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ខេត្ត ដល់មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ មហាជននិងជនរួមជាតិ ជនបរទេសដែលបាននឹងកំពុងបំពេញការងារ ប្រកបរបររកស៊ី រស់នៅ ស្នាក់នៅនិងទស្សនាក្នុងទូទាំងខេត្ត ។
ពិសេសចំពោះវិរ:កងទ័ព វីរ:កងនគរបាលដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី ព្រំដែន ។
សូមឲ្យមានភ្លៀងធ្លាក់បរិបូរណ៍ អាកាសធាតុអំណោយផលល្អសម្រាប់ការបង្កបង្កើនផល ចិញ្ចឹមសត្វនិងការរស់នៅរបស់មនុស្ស ។
កម្មវិធីនោះដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីជ័យ ណារី – អ៊ុំ រាត្រី និងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាប្រឹក្សាខេត្តនិងចូលរួមដោយសហការី ។
ព្រមទាំងការយាង និមន្តជាព្រះអធិបតីដោយព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្ត , ព្រះគ្រូព្រះសមណ :ញាណ ណាប់ មុឺន ព្រះបាល្ល័ដ្ឋគណខេត្គណ:មហានិកាយ , ព្រះគ្រូវរមុនីវ៉ា ចិន្តា ព្រះមេគណខេត្ត គណៈធម្មយុត្តិនិកាយនិងព្រះអនុគណស្រុក ក្រុងនានា។
ក្នុងនោះដែរក៏បួងសួង ឧទ្ទិសកុសលផលបុណ្យថ្វាយដល់រព្រះបាទជ័យវរ្ម័នទី៧ អតីតវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ វីរជន វីរនារី យុទ្ធជន ប្រជាជនដែលជាបុព្វបុរសស្នេហាជាតិគ្រប់សម័យកាលនិងជំនាន់ ហើយសុំព្រះពរ ពរជ័យត្រឡប់មកវិញផងដែរ ។
បើតាមលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោកប្រាក់ សុភ័ត អនុប្រធានមន្ទីរនិងជាគណ:អាចារ្យខេត្តបា ឲ្យដឹងថា: ក្នុងកម្មវិធីស្រង់ព្រះនិងឆ្លងបុណ្យឆ្នាំថ្មីឆ្នាំខ្មែរនោះ មានដូចជាព្រះមន្ត្រីសង្ឃនិងថ្នា់ដឹកនាំខេត្ត មន្ត្រីរាជការ តាតាជី យាយជី ពុទ្ធបរិស័ទ និមន្ត និងអញ្ជើញដល់ ។
ក្នុងឧទ្ទិដនមាន : ១-ពិធីបូជាគ្រឿងសក្ការ:បូជានិងប្ររទីបថ្វាយព្រះរតន:ត្រ័យ ។២-ធ្វើបទនមស្សការ ព្រះរតនត្រ័យសង្ខេបនិងសមាទាននិច្ចសីល ។៣-ធ្វើការអដ្ធិដ្ឋានភ្នំខ្សាច់(តំណាងព្រះចូឡាមណីចេតិយ) ។៤-អរាធនានិមន្តព្រះសង្ឃចម្រើនជ័យមង្គល(ចម្រើនបរិត្ត) ចំនួន៦៣អង្គ ។
៥.ឧទ្ទិសបុណ្យកុសល ។៦-ពិធីស្រង់ទឹកសុគន្ធវារីថ្វាយព្រះពុទ្ធបដិមា ស្រង់ទឹកព្រះសង្ឃ និងស្រង់ទឹកយាយជី តាជីចំនួន៤៥នាក់និងចាស់ព្រឹទ្ធាចារ្យ ។
ពោលគឺក្រៅពីគោលបំណងបួងសួងសុំសេចក្តីសុខសប្បាយ និងឧទ្ទិសកុសលជូនដល់បុព្វបុរសស្នេហាជាតិ និងសូមឲ្យវីរ:កងទ័ព វីរ:ននគរបាលទទួលបានជ័យជម្នះលើថៃឈ្លានពានជានិរន្តរទៅ។
ពិសេសសូមដាស់អង្រួនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសសូមមាន មហិទ្ធិឫទ្ធិ ពូកែស័ក្ដិសិទ្ធ អញ្ជើញដេញនិងបំបាក់ស្មារតីសត្រូវថៃឈ្លានពានហើយវិនាសខ្ចាត់ខ្ចាយ អន្តរធាន រលាយសាបសូន្យតរៀងទៅ៕

