ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទីរសៀល មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១០៦នាក់ / ស្រី ២៦នាក់ / កុមារ១៦នាក់ ។
ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។
នេះក៏ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកពលរដ្ឋទាំងអស់ប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ។

