ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗខែកញ្ញាឆ្នាំ២០២៥ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សអមដំណើរដោយលោកឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងព្រមទាំងសហការីអញ្ចេីញចុះសួរសុខទុក្ខលោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផលស្នងការរងផែនការងារនគរបាលការពារព្រំដែន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ក្នុងការចុះសួរសុខទុក្ខនោះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ សូមជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺនិងឆាប់បានវិលត្រឡប់មកបម្រើការងារនៅក្នុងអង្គភាពវិញផងដែរ។
ជាមួយគ្នានោះលោកនាំយកអំណោយរួមមាន៖ផ្លែឈើ ចំនួន២កន្រ្តកតូច,ទឹកសុទ្ធចំនួន២កេស,ទឹកភេសជ្ជៈគ្រុឌចំនួន២កេស,ទឹកតែត្រជាក់ចំនួន២កេសព្រមទាំងថវិការបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន៦,៤៦០,០០០រៀលប្រគល់ជូនដល់លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផល ដេីម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលជំងឺផងដែរ។
នាឱកាសនោះលោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្ដមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារ លោកឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរង,លោកនាយការិយាល័យនិងលោកមេបញ្ជាការ វរសេនាតូចទាំង៤ព្រមទាំងក្រុមការងារទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទេះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡេីយ៕

