ដោយ : ភ្នំធំ / ភ្នំពេញ:ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជូញៀ ត្រូវគេរំពឹងថា នឹងចុះកិច្ចព្រមព្រៀងទ្វេភាគីចំនួន៣ក្នុងដំណើរទស្សកិច្ចរបស់លោកមកកាន់កម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ខែកញ្ញា ឆ្នាំ២០២៥។
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ដែលបានយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងម៉ានីល។
កិច្ចព្រមព្រៀងទាំងនោះនឹងគ្របដណ្តប់លើ:១-កិច្ចសហការក្នុងកម្រិតឧត្តមសិក្សា ២-សេវាកម្មហោះហើរ និង៣-ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការជួញដូរមនុស្សឆ្លងដែន។
រីឯតាមក្រសួងការបរទេសកម្ពុជា លោកម៉ាកូសនឹងមានជំនួបជាមួយមេដឹកនាំកម្ពុជា គឺប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក.៕
