ដោយ : ភ្នំធំ / ភ្នំពេញ :កញ្ញាកឹម មនោវិទ្យា បានកត់សម្គាល់ថា ខ្ញុំសង្ឃឹមថា ក្រុមការងារនៃអង្គការសហប្រជាជាតិ (The UN Working Group on Arbitrary Detention ) នឹងចេញសេចក្តីសម្រេចជាផ្លូវការទាមទារឲ្យប្រទេសថៃ ដោះ!លែងទាហានកម្ពុជាចំនួនទាំង១៨រូប(ដែលថៃចាប់ពង្រត់) ដូចដែលធ្លាប់ទាមទារក្នុងករណីឪពុកខ្ញុំ(លោកកឹម សុខា ) នៅឆ្នាំ២០១៨ ដែរ ។
ក្នុងសំណេរមួយដែលបង្ហាញពីការឈឺឆ្អាលនិងចូលរួមចំណែកជម្រុញអោយមានការដោះលែងយុទ្ធជនកងទ័ពកម្ពុជាទាំងនោះ កញ្ញាកឹម មនោវិទ្និយាយថា: “ខ្ញំក៏សង្ឃឹមថា ប្រទេសថៃ នឹងធ្វើតាមសំណើររបស់អង្គការសហប្រជាជាតិ “។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៧ខែកញ្ញានេះ មានរយៈពេល ៤០ថ្ងៃហើយ ដែលកងទ័ពថៃចូលមកចាប់កងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៩ កក្កដា ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់។ កម្ពុជាទាមទារយ៉ាងទទូចឲ្យភាគីថៃដោះលែងនិងប្រគល់ពួកគេត្រឡប់មកវិញ ដោយឥតលក្ខខណ្ឌ និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ បានចេញសារដូចរាល់ថ្ងៃ ថាមកទល់ថ្ងៃនេះមានរយ:ពេល៤០ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ។
ចំណែកពលរដ្ឋបរទេសដើមកំណើតខ្មែរនៅប្រទេសលោកខាងលិច នានា បានធ្វើបាតុកម្មអហឹង្សារនៅទូទាំងពិភពលោកដើម្បីទាមទារអោយអន្តរាគមន៍ទៅប្រទេសថៃដើម្បីដោះលែងទាហានកម្ពុជា១៨នាក់នោះ ៕

