កងទ័ពជើងគោកថៃ អនុញ្ញាតឲ្យគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC) ប្រចាំ​ប្រទេស​ថៃ​ ចូលជួបកងទ័ពកម្ពុជា ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំង

ដោយ : ភ្នំធំ / ស៊ីសាកេត-ថៃ:កងទ័ពជើងគោកនៃកងទ័ពភូមិន្ទថៃ បានអនុញ្ញាតឲ្យគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC) ប្រចាំ​ប្រទេស​ថៃ​ ចូលជួបកងទ័ពកម្ពុជា ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅបរិវេណស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិភាគ២ របស់ថៃ។

ការចូលជួបនេះធ្វើឡើងនៅថ្ងៃទី៤ កញ្ញា ដោយ ICRC បានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនធ្វើជាអន្តរការីនិងឃ្លាំមើលការបញ្ជូនពួកគេត្រឡប់មកវិញ។

គិតត្រឹមថ្ងៃទី៧កញ្ញានេះ មានរយៈពេល ៤០ថ្ងៃហើយ ដែលកងទ័ពថៃចូលមកចាប់កងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៩ កក្កដា ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់។ កម្ពុជាទាមទារយ៉ាងទទូចឲ្យភាគីថៃដោះលែងនិងប្រគល់ពួកគេត្រឡប់មកវិញ ដោយឥតលក្ខខណ្ឌ និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ បានចេញសារដូចរាល់ថ្ងៃ ថាមកទល់ថ្ងៃនេះមានរយ:ពេល៤០ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ។

ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៤០ថ្ងៃ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

Leave a Reply

Your email address will not be published. Required fields are marked *