ចាប់ផ្តើមកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅក្រុងខេមរ:ភូមិន្ទខេត្តកោះកុង

ដោយ : ភ្នំធំ / កោះកុង :នៅរសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ នេះ នៅក្រុងខេមរ:ភូមិខេត្តកោះកុង កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
នេះបើតាមការអោយដឹងពីក្រសួងការពារជាតិ កម្ពុជានាថ្ងៃទី៧ខែកញ្ញានេះ។

កិច្ចប្រជុំនេះនឹងបន្តដល់ថ្ងៃទី១០ ខែកញ្ញា។ពោលគឺបន្ទាប់ពីកិច្ចប្រជុំក្រុមលេខាធិការ ជាបន្តគឺប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៏ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។

សូមបញ្ជាក់ថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀមពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។
ពោលគឺដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)លើកទី១៨ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *