ដោយ : ភ្នំធំ / បន្ទាយមានជ័យ :គ្រួសារពលរដ្ឋដែលរស់នៅក្នុងស្ថានភាពជាជនភៀសសឹកមានចំនួន២ភូមិគឺភូមិព្រៃចាន់ ចំនួន១៧០គ្រួសារ និនិងភូមិជោគជ័យចំនួន៦២២គ្រួសារ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវទទួលបានអំណោយមនុស្សធម៍ ពពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ និងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបានអោយដឹងថា:គ្រសារពលរដ្ឋជាជនភៀសសឹក ព្រោះពលរដ្ឋមួយចំនួនតូចត្រូវទាហានថៃចូលមកឈ្លានពាន វាយបំផ្លាញផ្ទះ រាយបន្លាលួសនិងកង់ឡានព័ទ្ធយកផ្ទះនិងដីភូមិ ។
រីឯពលរដ្ឋភាគច្រើនភ័យខ្លាច ព្រូយបារម្ភនិងត្រូវរួមកម្លាំងសាមគ្គីគ្នាប្រចាំការយាមដី ហើយប្រឆាំងតទល់នឹងកម្លាំងទាហាន ក៏ដូចពលរដ្ឋថៃចូលមកឈ្លានពាន ប្លន់យកទឹកដី ហើយគ្មានពេលវេលាប្រកបរបររកស៊ី ធ្វើការអ្វីបាននិងមួយចំនួនមានជីវភាពខ្វះខាត។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តបានមានប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមនិងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចនិងលោកជំទាវ បណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។
លោក អ៊ុំរាត្រី បានបន្តថា: បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ សរុបចំនួន ៧៩២គ្រួសារ ដែលបានមកទទួលអំណោយមនុស្សធម៌នាពេលនេះឃើញថា ពួកគាត់ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំង ពុំមានពេលវេលាបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃនោះឡើយ មូលហេតុតំបន់នេះគឺជាប់ព្រំប្រទល់នៃប្រទេសសៀម ហើយពួកចោរសៀម កំពុងធ្វើការឈ្លានពាន យកបន្លាលួស ព័ទ្ធយកដីប្រជាពលរដ្ឋ គំរាមកំហែងបញ្ឆេះកំហឹង ននិងមានមហិច្ឆតាឈ្លានពានរំលោភលើបទឈប់បាញ់ រំលោភលើអនុស្សារណ:យោគយល់គ្នាឆ្នាំ២០០០ ជាដើម។
លោកបានកោតសរសើរស្មារតីស្នេហាជាតិ មាតុភូមិនិងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ ដើម្បីទប់ស្កាត់នៃការរុញច្រានឈ្លានពានទឹកដីពីពួកសៀមនិងសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើការដឹកនាំនិងដោះស្រាយបញ្ហាព្រំដែននិងបូរណភាពទឹកដី។
លោកអ៊ុំ រាត្រី បានបន្តថា ក្រោយការចូលជាធរមាន នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខ័ណ្ឌរវាងកងទ័ពកម្ពុជា និងកងទ័ពសៀមដែលបាន ឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងទ័ព នគរបាលរបស់យើង ស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញ រឹងមាំ គោរពយ៉ាងម៉ឺងម៉ាត់បំផុត លលើលក្ខខណ្ឌនៃការឈប់បាញ់។
ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភរាយបន្លាលួសចេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឱ្យពួកយើងបានសុខនោះឡើយ។
គួរបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនបងប្អូនដែលជាជនភៀសសឹកនៅពេលនេះ ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេសទឹកស៊ីអ៊ីវ១យួរ មុង១ ភួយ១និងថវិកាមួយចំនួន៕

