គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក-JBC កម្ពុជា បានឯកភាពតាមសំណើរបស់សមភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសនាពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ

ដោយ : ភ្នំធំ / ភ្នំពេញ:គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក-JBC កម្ពុជា បានឯកភាពតាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក-JBC ថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសនាពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
នេះបើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញានេះ។

មន្ត្រីបានបន្ត: ថា ការឯកភាពនេះ ធ្វើឡើងដោយយោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ និងក្នុងគោលបំណងជំរុញការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *