កាកបាទក្រហមខេត្តកំពង់ធំ ចុះជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំដូង

ពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ ស្ថិតក្នុងភូមិអភិវឌ្ឍសែនជ័យ ដីសម្បទានសង្គមកិច្ច ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

​តាមរបាយការណ៍បានឱ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៦ខ្នង ក្នុងនោះរលំទាំងស្រុង ២ខ្នង និងរបើកដំបូល ៤ខ្នង។

​ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម នួន ផារ័ត្ន ដែលជានិច្ចកាល សម្ដេចនិងឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

​ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ (ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់) និងត្រូវយកចិត្តទុកដាក់លើការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ព្រមទាំងសម្រាកក្នុងមុងជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម។

អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះនីមួយៗរួមមាន៖
​អង្ករ ២៥គីឡូក្រាម​មី ១កេស, ត្រីខ ១យួរ​ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ

​តង់ ១, ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា)

​និងថវិកាលើកទឹកចិត្តមួយចំនួនផងដែរ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *