​លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញឱ្យផែនជំនាញ និងអធិការដ្ឋានទាំង ៩ ក្នុងខេត្តកំពង់ធំ បង្កើនប្រសិទ្ធភាពសេវារដ្ឋបាលជូនពលរដ្ឋ ,<អោយដូចភ្លៀងរលឹម"

 

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីនគរបាលជាតិប្រមាណ ២៦០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

​ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោកស្នងការបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» កន្លងទៅនេះ ដោយធានាបាននូវសុវត្ថិភាពខ្ពស់ និងគ្មានបាតុភាពអសកម្មណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

​ដើម្បីបន្តថែរក្សាស្នាដៃ និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ៩ ចំណុច ដល់កងកម្លាំងរួមមាន៖

​ពង្រឹងសាមគ្គីភាព៖ បន្តរក្សាវប្បធម៌សាមគ្គីផ្ទៃក្នុង ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអង្គភាព។

​វិន័យ និងសីលធម៌៖ យកចិត្តទុកដាក់ខ្ពស់លើការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈជាកងកម្លាំងនគរបាលជាតិ។

​ការគ្រប់គ្រងកម្លាំង៖ ពង្រឹងរបៀបរបបការងារ និងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់តាមបណ្តាផែនជំនាញ និងអធិការដ្ឋានក្រុង-ស្រុក។

​ការបណ្តុះបណ្តាល៖ បើកវគ្គបំប៉នជំនាញរយៈពេលខ្លី ដើម្បីឆ្លើយតបនឹងការងារសន្តិសុខ និងការបង្ក្រាបបទល្មើសគ្រឿងញៀន។

​ការងារព្រហ្មទណ្ឌ៖ ទោះបីបទល្មើសកើនឡើងតិចតួច (០១ករណី) តែត្រូវបង្កើនការយកចិត្តទុកដាក់បង្ក្រាបឱ្យទាន់ពេលវេលា និងអនុវត្តតាមនីតិវិធីច្បាប់។

​សណ្តាប់ធ្នាប់សាធារណៈ៖ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមសាលារៀន រោងចក្រ និងតាមរយៈវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹងដល់មហាជន។

​សេវាអត្តសញ្ញាណកម្ម៖ ត្រូវផ្តល់សេវារដ្ឋបាល (សៀវភៅស្នាក់នៅ, គ្រួសារ, អត្តសញ្ញាណប័ណ្ណ) ជូនពលរដ្ឋឱ្យបានរហ័ស និងបន្តបន្ទាប់ «ដូចភ្លៀងរលឹម»។

​ភស្តុភារ និងហិរញ្ញវត្ថុ៖ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អ និងធានាការបើករបបគោលនយោបាយជូនមន្ត្រីឱ្យបានត្រឹមត្រូវ។

​ការងារសេនាធិការ៖ បន្តចងក្រងរបាយការណ៍ និងរូបភាពឱ្យបានលម្អិត ដើម្បីរំលេចនូវស្នាដៃ និងគុណបំណាច់របស់កងកម្លាំងតាមផែនជំនាញនីមួយៗ។

​ជាកិច្ចបញ្ចប់ លោកស្នងការបានជំរុញឱ្យកងកម្លាំងទាំងអស់ បន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បដើម្បីបម្រើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *