ដោយ ៖ ភ្នំធំ / បន្ទាយមានជ័យ : កាលពីវេលាម្តុំម៉ោង១០ យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញមានមនុស្សជនបរទេសចម្រុះជាតិសាសន៍និងជនជាតិខ្មែរជាច្រើននាក់ បានសម្រុករត់ចាកចេញពីទីតាំងបុរីមួយកន្លែង ដែលស្ថិតក្នុង ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
យោងប្រភពព័ត៌មានបឋមឲ្យបានឱ្យដឹងថា : ទីតាំងដែលមានការភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានប៉ោយប៉ែតនិងអតីតអភិបាលរងខេត្តគេស្គាល់ថាជាទីតាំងរបស់ លោកង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងនិងអតីតអភិបាលរងខេត្តបន្ទាយមានជ័យ។
គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការចាកចេញទាំងយប់អាធ្រាត្របែបនេះនៅឡើយទេ ខណៈដែលមហាជនកំពុងរង់ចាំមើលការបកស្រាយឬពន្យល់ពីសំណាក់មន្ត្រូអាជ្ញាធរមានសមត្ថកិច្ច។
ពោលគឺតើនឹងមានរឿងអ្វីកើតឡើងបន្តទៀត? ហើយតើនេះជាការបង្ក្រាប ឬជាការផ្លាស់ប្តូរទីតាំងដោយមូលហេតុអ្វី?

