ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ពិធីដង្ហែផ្កាកកោះថ្វាយព្រះស្រង់ទឹកព្រះពុទ្ធរូបនិងស្រោចស្រពសុគន្ធវ៉ារីប្រគេនព្រះសង្ឃដែលដើមឡើយ អ្នកស្រុកអាយតែងប្រារព្ធធ្វើនៅតាមព្រៃនិងស្រុកស្រែចម្ការនោះ ឥឡូវនេះបានត្រូវព្រះសង្ឃនិងពុទ្ធបរិស័ទនាំមកប្រារព្ធធ្វើនៅវត្តគិរីជុំចម្ការខ្នុរសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។
ព្រះសមណ:ញាណណាប់ ម៉ឺន ព្រះបាល័ដ្ឋគណខេត្តនិងជាព្រះគ្រូចៅអធិការវត្តគីរីជុំចំការខ្នុរមានសង្ឃដីកាកាលពីថ្ងៃទី១៩ខែមរសាថា : ជាលើកដំបូងសម្រាប់វត្តស្ថិតនៅទីក្រុងមួយនេះ នាថ្ងៃត្រាស់ឬឆ្លងបញ្ចប់ចូលឆ្នាំមមី អដ្ឋស័ក ព,ស ២៥៧០ នៅវត្តគីរីជុំចំការខ្នុរក្នុងក្រុងសិរីសោភ័ណនេះ ព្រះអង្គនិងព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទបានរៀបចំនិងចូលរួម។
ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ភិក្ខុ សាមណេរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ទាយក ទាយិកា ពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមឧបត្ថម្ភក៍គ្រឿងបរិក្ខារនិងថវិកា សម្រាប់ថ្ងៃត្រាស់ឆ្លងបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានបន្ថែមពិធីកាច់និងដង្ហែផ្កាកកោះយកមកថ្វាយព្រះនិងស្រង់ទឹកនេះនៅវត្តគិរីជុំចំការខ្នុរ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ព្រះអង្គសូមថ្លែងអំណរគុណនិងសូមប្រសិទ្ធីពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងពុទ្ធពរ៤ប្រការព្រះមន្ត្រីសង្ឃ និងភិក្ខុសាមណេរបានឧបត្ថម្ភក៍២៤០ម៉ឺនរៀល។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យណារី ព្រមទាំងបុត្រឧបត្ថម្ភក៍ ១,០០០,០០០រៀល។
លោកស្រី រស់ សុផានី ឧបាសិកាប្លុង មុំ ភក្ត្រា ចំនួន ៣០ម៉ឺនរៀល។
លោកស្រីប៉ាន ណាវី និងស្រី ណែតចូល៤០ម៉ឺនរៀល លោកស្រីពៅ មុំ ចំនួន២០ម៉ឺនរៀល លោកសុង ម៉េង ចូល,,៥៥$ ញោមស្រី លី វ៉ាន់ធី ឃីហុងសែចូល២០ម៉ឺនរៀល ឧបាសិកា វ៉ាំង ចុងសៀកនិងបុត្រ ចូល៦០ម៉ឺនរៀល។
ពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋានឧបត្ថម្ភក៍តាមQR Code និងផ្ទាល់សរុបបាន២៨០ម៉ឺនរៀល។
សូមរំលឹកថា ការបេះផ្កាកកោះមកថ្វាយព្រះគឺមានគោលបំណង២យ៉ាង៖
១–កាច់បេះផ្ការុក្ខជាតិផ្សេងៗ យកមកបូជាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ ។
និង២–មានផ្កាប្រាក់សាមគ្គីឬមានបច្ច័យ ដង្ហែរួមនិងផ្ការុក្ខជាតិដើម្បីយកមកផ្គត់ផ្គង់ទេយ្យទាន ចង្ហាន់ព្រះសង្ឃ និងកសាងក្នុងទីវត្តអារាម ។
អំពីប្រវត្តិនៃពិធីបេះ ”ផ្កាកកោះ” ព្រះគ្រូធម្មាចារ្យ ឃុន ចាន់ណារ៉ា គង់នៅវត្តកកោះ–កំណប់ឃ្មស្លក្រាមស្រុកស្វាយចេក បានមានសង្ឃដីកាថា: ពិធីបេះ “ផ្កាកកោះ “ជាទំនៀមទម្លាប់ឬពិធីបុណ្យរបស់អ្នកស្រុកស្រែ ចម្ការ ជាពិសេសគឺអ្នកស្រុកស្វាយចេក ថ្មពួក ភ្នំស្រុកខេត្តបន្ទាយមានជ័យនិងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។
ប្រវត្តិថា មានតំណាលក្នុងសម័យពុទ្ធប្រវត្តិមានរឿងនាងផ្កាននោងដែល!មានការបូជាផ្កាទូទៅ មានផ្កាឈូក ផ្កាចន្ធូរ..ជាដើម។
ការជ្រើសរើសយក “ផ្កាកកោះ” ដោយសារតែសម្បូរទៅដោយដើមកកោះ នៅតាមព្រៃ ឬតាមវាលស្រែ ចម្ការ នាចុងខែចែត្រ ដើមខែឧសភាហើយមានការរាំបេះផ្កានៅជំវិញដើម ការនិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្តិ ប្រោសព្រំ សុំម្ចាស់ទឹកម្ចាស់ដី ពពួកអារុក្ខអារក្ខទេវតាថែរក្សាទឹកដីភូមិករ៍ ព្រៃព្រឹក្សា ដងអូរ ស្ទឹងបឹងបួរ ខ្ពង់រាប ជួរភ្នំ ឲ្យប្រទានពរជ័យ៕

