ដោយ : ភ្នំធំ / បាងកក-ថៃ:លោកអានុទិន ចាន់វីរៈកុល ( Anutin Charnvirakul )ថ្លែងនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ នេះថា៖ «រដ្ឋាភិបាលនេះនឹងចាត់វិធានការដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះថៃ-កម្ពុជាដែលកំពុងបន្ត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចៀសការបាត់បង់អាយុជីវិតជនជាតិថៃបន្ថែមទៀត”។
” យើងជឿជាក់លើអធិបតេយ្យភាពជាគោលការណ៍របស់ថៃ ដែលមិនដែលបាត់បង់ទឹកដីនិងមោទនភាពរបស់យើង»។
លោកថ្លែងដូច្នេះ បន្ទាប់ពីទទួលបានការតែងតាំងពីព្រះមហាក្សត្រម៉ាហា វ៉ាជីឡុងកន(His Majesty Maha Vajiralongkorn ) លោកអានុទិន ចាន់វីរៈកុល នាយករដ្ឋមន្ត្រីថ្មីទី៣២ របរបស់ថៃ បាននិយាយថា៖ «យើងនឹងផ្តល់សំណងជាបន្ទាន់ដល់អ្នកដែលរងផលប៉ះពាល់ និងធានាថាគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ទទួលបានជំនួយគ្រប់គ្រាន់»។
នេះ បើតាមការផ្សាយរបស់កាសែតក្នុងស្រុកថៃ ខាងស៊ុត (Khaosod) នាថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ នេះ ៕
