អគ្គនាយកគយកម្ពុជាអះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃទេ

នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ ។
ការអះអាងនេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរ ។
លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន» ៕

Leave a Reply

Your email address will not be published. Required fields are marked *