អគ្គលេខាធិការអសបស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗ

ដោយ : ទីក្រុងធានជីន-ចិន :
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តមអង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើនជាមួយមេដឹកនាំពិភពលោកនិងអ្នកពាក់នានានៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិនថ្ងៃអាទិត្យទី៣១ខែសីហា,ថ្ងៃចន្ទ អង្គារ៍ទី០១ -០២កញ្ញា ២០២៥ ។

ដោយឡែកពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា :,ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។
ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ។
ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *