ដោយ : ភ្នំធំ / បន្ទាយមានជ័យ:ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៥ បានទទួលពីលោកស្រ៊ុន តាំងវីនប្រធានប្រេងឥន្ធនៈតេលាខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី ដែលបានឧបត្ថម្ភម៉ាស់ចំនួន២៦កេះធំនិង៥កេះតូចជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ស្រ៊ុន តាំងវីននិងក្រុមគ្រួសារ ព្រមទាំងសហការីនៃប្រេងឥន្ធនៈតេលាបានឧបត្ថម្ភម៉ាស់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ប្រេីប្រាស់ក្នុងអង្គភាព ។
លោកឧត្តមសេនីយ៍ទោ បានជូនពរលោក និងក្រុមគ្រួសារព្រមទាំងសហការីទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ ចម្រើន ៕

