ខេត្តកំពង់ឆ្នាំង ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ទោ ម៉ៅ វ៉េ មេបញ្ជាការរង សហការជាមួយកម្លាំងកងពលតូចលេខ៧០ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី មួង ណូរ៉ា នាយសេនាធិការរង បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ហ៊ុំសម្រាស់ ដោយប្រើម៉ាស៊ីនខ្យល់ និងឃាត់ខ្លួនបានជនប្រព្រឹត្តជាច្រើននាក់។
ករណីបង្ក្រាបបទល្មើសនេសាទហ៊ុំសម្រស់ ខាងលើនេះនៅថ្ងៃទី១២ ខែ
កុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្ទឹងស្ងូត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជាលទ្ធផលឃាត់ខ្លួនមនុស្សចំនួន ១០នាក់ , កាណូតបាឡាស្មាច់ ចំនួន ០៤គ្រឿង , ម៉ាស៊ីនខ្យល់ ០១
គ្រឿង , និងសាច់អួន ប្រវែង ៤៥ម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ និងវត្ថុតាងទាំងអស់ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីធ្វើកំណត់ហេតុបន្តតាមនីតិវិធី ៕

