ប្រតិភូកាកបាទក្រហមអន្តរជាតិ : ពិភពលោកស្អប់ខ្ពើមនូវការឈ្លានពានប្រទេសមួយលើប្រទេសមួយទៀត ជាទង្វើអមនុស្សធម៌និងឧក្រិដ្ឋកម្ម

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ប្រតិភូគណ:កម្មាធិការកាកបាទក្រហមអន្តរជាតិថា ពិភពលោកស្អប់ខ្ពើមណាស់នូវការឈ្លានពានប្រទេសមួយលើប្រទេសមួយទៀត ។ ជាទង្វើអមនុស្សធម៌និងឧក្រិដ្ឋកម្ម។
ប្រតិភូកាកបាទក្រហមអន្តរជាតិនៃកាកបាទក្រហម អឌ្ឍច័ន្ទក្រហម(ICRC : អាយ.ស៊ី.អរ.ស៊ី) ប្រចាំប្រទេសកម្ពុជា ថ្លែងដូច្នោះ ក្នុងការជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ៏យ និងសហការីកាលពីរសៀលថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ ២០២៦ នៅស្នាក់ការសាខាកាកបាទក្រហមខេត្ត។

លោកស្រី ឌ័សា ណាហ្សេមីសាល ដែលជាប្រធានបេសកកម្មគណៈកម្មការអន្តរជាតិ(ICRC) នៃកាកបាទក្រហមអឌ្ឍចន្ទក្រហម បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់សម្ភារៈអនាម័យបរិស្ថាន សម្រាប់ឆ្លើយតបតម្រូវការរបស់បងប្អូនជនភៀសសឹកខេត្តបន្ទាយមានជ័យ ជូនតាមរយៈសាខាកាកបាទក្រហមខេត្ត។

ក្នុងកិច្ចពិភាក្សានោះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា : ក្នុងឆ្នាំ ២០២៥កន្លងទៅថ្មីនេះ កម្ពុជាត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការឈ្លានពានរបស់ពួកទាហានថៃ ចំនួន ២លើក។
លើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខខែកក្កដា និងលើកទី២ ចាប់ពីថ្ងៃទី ៧ថ្ងៃទី ២៧ខែធ្នូ ។ពួកទាហានថៃបានឈ្លានពានធ្វើការបាញ់ប្រហារមកលើកម្ពុជា បំផ្លិចបំផ្លាញខ្ទេចខ្ទីរប្រាសាទបូរាណខ្មែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន អគារការិយាល័យ អគារទីស្នាក់ការ ប៉ុស្តិ៍ត្រួតពិនិត្យ សាលារៀន មណ្ឌលពេទ្យ វត្តអារាម ផ្ទះសម្បែង កន្លែងប្រកបរបររកស៊ីជាដើម។

ទង្វើដ៏ កម្រោល ឧក្រិដ្ឋកម្ម ព្រៃផ្សៃនេះ ធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ។
ហើយពួកវាបានធ្វើការហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រ ឈូសឆាយ កាយផ្តាច់ ពង្វាត ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ពុំបានចូលទៅរស់នៅលើទឹកដីនិងផ្ទះសម្បែងរបស់ខ្លួននោះឡើយ ។
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ ភៀសសឹក រស់នៅបណ្ដោះអាសន្នក្នុងទីសុវត្ថិភាពចំនួន ២.៨០០គ្រួសារ។
ក្នុងនោះ ជនភៀសសឹកត្រូវរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងសប្បុរសជនមិនទុកឲ្យបងប្អូនខ្វះខាតស្បៀងនោះឡើយ។

លោកស្រី ឌ័សាណាហ្សែ មីសាលមែន ក្នុងនាមកាកបាទក្រហមអឌ្ឍចន្ទក្រហមក៏បានមានចិត្តអាណិតស្រណោះយ៉ាងក្រៃលែងចំពោះបងប្អូនជាជនភៀសសឹកទាំងឡាយដែលកំពុងរងទុក្ខឈឺចាប់ចំពោះការបាត់បង់ផ្ទះសម្បែង ដីធ្លី មុខរបរ។
” នេះគឺជាទង្វើអមនុស្សធម៌ ឧក្រិដ្ឋកម្មដែលពិភពលោកស្អប់ខ្ពើមនៃការឈ្លានពានប្រទេសមួយទៅកាន់ប្រទេសមួយទៀត” ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ជាសម្ភារ:របស់កាកបាទក្រហម អឌ្ឍច័ន្ទអន្តរជាតិសម្រាប់ជនភៀសសឹក នាពេលនេះរួមមាន ក្ដារក្រាលចំនួន២.៤០០ឈុត សម្ភារៈកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ចំនួន ២ឈុត ឃីតអនាម័យចំនួន ២.២៥០ឈុត សម្ភារៈប្រមូលកាកសំណល់រឹងចំនួន ២០ឈុត និងសម្ភារៈសម្អាតបង្គន់អនាម័យចំនួន ២០ឈុត ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *