ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលនៃការងារចុះមូលដ្ឋាន របស់ក្រុមការងារចុះមូលដ្ឋានប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត ២០២៦ បានធ្វើឡើងនាសាលប្រជុំធំ លាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២៦ ។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រាជរដ្ឋាភិបាលព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកក្រុងឃុំសង្កាត់ ទូទាំងខេត្ត។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ ក្រុមការងាររាជរដ្ឋាភិបាល បានយកចិត្តទុកដាក់និងជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ឲ្យយកចិត្តទុកដាក់គិតគូរលើការផ្ដល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស មានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ។
លោកអ៊ុំ រាត្រី ក្នុងនោះនៅថ្នាក់ខេត្តមាន អង្គភាព ច្រកចេញចូលតែមួយ ខេត្តផ្តល់សេវាបានចំនួន ៧៣.៩១៤ សេវា នៅថ្នាក់ក្រុងស្រុកមានការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាបានចំនួន ១៩៧.៦១៨សេវា នៅថ្នាក់ ឃុំសង្កាត់ មានការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាបានចំនួន ១១៨.១៥៣សេវា។
ក្នុងនោះ មានមន្ត្រីបានឡើងធ្វើបទបង្ហាញអន្តរាគមន៍ស្ដីពីលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុកក្រុងឃុំសង្កាត់ឆ្នាំ២០២៥កន្លងមក និងការ ប្តេជ្ញា អនុវត្តបន្តនៅឆ្នាំបន្ទាប់ ។
នាឱកាសនោះ លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបាននិយាយថា: ក្រុមការងារបន្តគាំទ្រដល់ការផ្តល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានស្រុកក្រុងទាំង ៩នឹងបន្ត ផ្តល់លទ្ធភាព ដល់រដ្ឋបាលឃុំសង្កាត់ តាមរយៈការបន្ថែមបុគ្គលិកស្ម័គ្រចិត្ត ចំនួនម្នាក់ ក្នុង ១ឃុំសង្កាត់ និងរដ្ឋបាលថ្នាក់ ក្រុងស្រុកចំនួន ២នាក់ ក្នុង ១ក្រុងស្រុក ។
ដើម្បីពន្លឿនការផ្តល់សេវា តម្រូវការជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់ នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ។
លោកឌិត ទីណា បានកោតសរសើរនូវស្មារតីយកចិត្តទុកដារបស់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រីដែលបាន ខិតខំបំពេញការងារភារកិច្ចជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសសេវាសាធារណៈដើម្បីឆ្លើយតប បញ្ហាប្រឈមនិងសំណូមពរ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋសំខាន់ គឺស្មារតី សាមគ្គីភាពរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។
តាមរយៈលទ្ធផលការងារហើយជាងនេះទៀត បានអនុវត្តវិធីសាស្ត្រប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប វិធានការសរុប ជាក់ស្ដែង ដោះស្រាយរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម កក្នុងគ្រាអាសន្ននៃជម្លោះព្រំដែន ដែលជាការរំលោភបំពាន ទាំងកម្រោលពីយោធាថៃឈ្លានពាន ៕

