សិស្ស៣រូបនៃវិទ្យាល័យ ហ៊ុន សែន ខ្លាកូនទទួលជ័យលាភីក្នុងការប្រកួតប្រជែងតែងកំណាព្យនិងស្មូត ថ្នាក់ក្រុងសិរីសោភ័ណ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សិស្សានុសិស្សទាំង៣រូបនៃវិទ្យាល័យ ហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណដែលទទួលជ័យលាភីក្នុងការប្រកួតប្រជែងតែងកំណាព្យនិងស្មូតថ្នាក់ក្រុងសិរីសោភ័ណ។
នេះបើតាមគណ: កម្មការឲ្យដឹងកាលពីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៦ ។

លោកម៉ែន សោភ័ណ អភិបាលរងក្រុងសិរីសោភ័ណ លោកលឿង ហុក ប្រធានការិយាល័យអប់រំ យុវជននិងកីឡាក្រុងសិរីសោភ័ណ លោកសុខ ចំណាន នាយកវិទ្យាល័យនេះ បានអញ្ជើញផ្តល់រង្វាន់ជ័យលាភី នេះ ។

ក្នុងផ្នែកតែងកំណាព្យ បានទៅយុវសិស្ស សុខ សុម៉ាវត្តី
ថ្នាក់ទី12Dចំណាត់ថ្នាក់លេខ១ ។
និងផ្នែកស្មូត យុវសិស្ស ទូច សៀងអុី ថ្នាក់ទី9A ចំណាត់ថ្នាក់លេខ១ និងយុវសិស្ស សុខ សំណាង ថ្នាក់ទី7D ចំណាត់ថ្នាក់លេខ២ ៕

Leave a Reply

Your email address will not be published. Required fields are marked *