ដោយ : ភ្នំធំ / បន្ទាយមានជ័យ :
សាខា កក្រក ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី ២៣ខែមករា ឆ្នាំ២០២៦ ដោយទទួលបានអនុសាសន៍ពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខាដឹកនាំសមាជិកអនុសាខា និងក្រុមកក្រកឃុំបាននាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ ម្ចាស់ផ្ទះមានឈ្មោះ ស៊ិន ផារ៉ាត់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ បន្ទុកគ្រួសារមាន១នាក់ ស្រី០នាក់ មានទីលំនៅក្នុងភូមិ ព្រៃចង្ហារលិច ឃុំ បន្ទាយនាង ស្រុកមង្គលបូរី។
ករណីនេះបានកើតឡើងនៅវេលា ម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មូលហេតុ ដោយអ្នកជិតខាងលួចដុត ផ្ទះ ឆេះទាំងស្រុង ដោយផ្ទះមានទំហំ៦ម៉ែត្រ ×៧ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសី។
នាក្នុងឱកាសនេះដែរក្រុមប្រតិបត្តិសាខាបាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងចូលរួមសោកស្តាយពីឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារទាំងអស់សូមចូលរួមសោកស្តាយដល់ក្រុមគ្រួសាររងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិដែលបានខំកសាងតាំងពីយូរណាស់មកហើយត្រូវរងគ្រោះអស់ទាំងស្រុងនាពេលនេះទៅវិញ។
អំណោយដែលសាខានាំមកនាពេលនេះរួមមាន៖អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,តង់ប្លាស្ទិក១ផ្ទាំង,ធុងទឹក៦០លីត្រ១ធុង,ឆ្នាំង២,ចាន៥,ស្លាបព្រា៥,កន្ទេលជ័រ១, ធុងទឹកជ័រយួរដៃ២,ធុងទឹកកក១,មុង១,ភួយ១, សារុង១,ក្រមា១, និងថវិកាមួយចំនួនផងដែរ។
អំណោយអនុសាខារួមមាន៖អង្ករ៥០គីឡូករាម,មីជាតិ១កេស, ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ,មុង១,ភួយ១,កន្ទេលជ័រ២,តង់ប្លាស្ទិក១ផ្ទាំង ,និងថវិកាមួយចំនួនផងដែរ និងក្រុមកក្រកឃុំបន្ទាយនាង បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ៕

