​ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យការដ្ឋានសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនអតីតយុទ្ធជនចូលនិវត្តន៍ដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់ស្វាយ

​(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពរស់នៅ និងចាប់ផ្តើមដំណើរការសាងសង់ផ្ទះថ្មី ជូនគ្រួសារអតីតយុទ្ធជនសោធននិវត្តន៍ដែលមានជីវភាពលំបាកខ្លាំង នៅភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនដែលទទួលបានផ្ទះថ្មីនេះគឺ លោកតាពលបាលទោ ស៊ុក សាញ់ អាយុ ៦៨ឆ្នាំ ជាអតីតមន្ត្រីនគរបាលស្រុកកំពង់ស្វាយ (ចូលនិវត្តន៍ឆ្នាំ២០១៦)។ បច្ចុប្បន្ន លោកតា និងភរិយា ព្រមទាំងកូនចៅសរុប ៨នាក់ កំពុងរស់នៅក្នុងជម្រកតូចចង្អៀត ប្រក់ស័ង្កសីបាក់បែក និងមានជីវភាពខ្វះខាតយ៉ាងខ្លាំង ដោយពឹងផ្អែកលើប្រាក់បៀវត្សនិវត្តន៍តិចតួច ននិងការដាំបន្លែលើដីជួលគេដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
​ដោយមើលឃើញពីទុក្ខលំបាកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសម្រេចផ្តល់ផ្ទះថ្មី ១ខ្នង ដើម្បីឱ្យគ្រួសារលោកតាមានជម្រកស្នាក់នៅសមរម្យ និងមានសុវត្ថិភាព។
​ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយសប្បុរសធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖
​អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ
​ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងគ្រួសារ។

​លោកមេបញ្ជាការបានបន្ថែមថា ក្រុមជាងសំណង់បានចាប់ផ្តើមដំណើរការជីកគ្រឹះសាងសង់ចាប់ពីថ្ងៃទី២១ ខែមករានេះតទៅ ដើម្បីឱ្យគ្រួសារលោកតាអាចចូលរស់នៅបានឆាប់រហ័ស។
​ជាកិច្ចឆ្លើយតប លោកតា ស៊ុក សាញ់ និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ សម្តេចធិបតី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងមិនបោះបង់អតីតយុទ្ធជនចោលក្នុងគ្រាលំបាកឡើយ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *