អភិបាលស្រុកស្ទោង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរកងទ័ពជួរមុខ និងសប្បុរសជន ក្នុងស្មារតី «សមរភូមិក្រោយ ជួយសមរភូមិមុខ»

​(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅជាអនេក ចំពោះវីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក និងសហការី បានរៀបចំពិធីប្រគល់គ្រឿងឧបភោគបរិភោគ ជូនដល់កងវីរៈសេនាធំការពារព្រំដែន ទិសព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទោង។
​ក្នុងឱកាសនោះ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរស្រុក និងតំណាងឱ្យសមរភូមិក្រោយ លោកនឹងបន្តខិតខំគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារទឹកដីឱ្យបានជាប់ជាប្រចាំ។ លោកបានសង្កត់ធ្ងន់ថា៖
«យើងនឹងបន្តឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ឱ្យបានដូចភ្លៀងរលឹម និងគ្រប់ពេលវេលា»។
​ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ Admin ជីងចក់ និងក្រុមការងារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានកៀរគរមូលនិធិយ៉ាងសន្ធឹកសន្ធាប់ មកឧបត្ថម្ភដល់រដ្ឋបាលស្រុក ដើម្បីបន្តសកម្មភាពមនុស្សធម៌។ អំណោយទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់៖
​គ្រួសារវីរកងទ័ព និងកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន។
​ប្រជាពលរដ្ឋងាយរងហានិភ័យ និងជនពិការ។
​គ្រួសារជនភៀសសឹកក្នុងមូលដ្ឋាន។
​ជាការឆ្លើយតប តំណាងវីរកងទ័ពជួរមុខ ក៏បានសម្ដែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលស្រុក និងក្រុមការងារ Admin ជីងចក់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតី «ខ្មែរតែមួយ ខ្មែរជួយខ្មែរ» គ្រប់កាលៈទេសៈ។

​សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននាឱកាសនោះ រួមមាន៖
​លោក សាយ គឹមឡម៖ ថវិកាចំនួន ៣០ម៉ឺនរៀល។
​ឧកញ៉ា លីម ប៊ុណ្ណា៖ ប្រេងសាំងចំនួន ៩១លីត្រ។
​Admin ជីងចក់ និងក្រុមការងារ៖ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ (សរុបចំនួន ២រថយន្ត)។ដផុ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *