មន្ត្រីនគរបាលម្នាក់ ពលរដ្ឋម្នាក់ដែលថៃឈ្លានពានចាប់ខ្លួន ត្រូវបានដោះលែងមកវិញ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីវេលាម៉ោង១៥.២៥នាទី ថ្ងៃទី ២០.ខែមករាឆ្នាំ ២០២៦ កម្លាំងថៃឈ្លានពានបានដឹកកម្លាំងនគរបាលកម្ពុជាចំនួន ០១នាក់ និងពលរដ្ឋកម្ពុជា ចំនួន ០១នាក់

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកថ្មពួកឲ្យដឹងថា: ២នាក់នាក់នោះ មាន ១-ឈ្មោះ គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍គោកកឋិន នៃនគរបាលអធិការស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
និង ២-ឈ្មោះ ប៉ុក សារ៉ុម រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទាំងពីរនាក់ ត្រូវបានកងកម្លាំងទាហានសៀមចាប់ខ្លួន កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥ នៅសមរភូមិទិសបឹងត្រកួន ។

លុះមកដល់ថ្ងៃទី ២០.ខែមករាឆ្នាំ ២០២៦ កម្លាំងរបស់ថៃ បាននាំមកដាក់ប្លុងនៅចំណុចថ្នល់ខ្មៅថៃ ភូមិស៊ូនសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អោយដើរឆ្លងដែនចូលមកប្រទេសកម្ពុជាវិញ ។
យោងប្រភពថា ជនរងគ្រោះទាំង២នាក់ ត្រូវកងកម្លាំងថៃ បានប្រើទារុណកម្មយ៉ាងព្រៃផ្សៃ អមនុស្សធម៌លើ បណ្តាលអោយរងរបួសផ្លូវកាយ ផ្លូវចិត្តនិងស្មារតី ៕

Leave a Reply

Your email address will not be published. Required fields are marked *