ព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈជូនលោក ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី

ដោយ : ភ្នំធំ / ភ្នំពេញ:ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនលោក ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាននានាទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា លោក ឆាំង យុ ត្រូវបានគេស្គាល់ថា ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹតផងដែរ។
ជាងកន្លះជីវិតមកនេះ លោកឆាំង យូ បានបំពេញការងារជាអ្នកសិក្សាស្រាវជ្រាវ ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា ពិសេសរឿងរ៉ាវ.ប្រវត្តិសាស្ត្រសម័យកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហម, ការស្វែងរកការពិត, ការផ្តល់ឯកសារ សក្ខីកម្មដល់ដំណើរការនៃអង្គជំនុំជំរះវិសាមញ្ញគក្នុងតុលាការកម្ពុជា(ECCC) , ការងារសង្គម, ទស្សន: ឯកសារ សក្ខីកម្មទាក់ទិនជម្លោះព្រំដែនកម្ពុជា ថៃ និងសង្គ្រាមឈ្លានពានរបស់យោធាថៃលើកម្ពុជាជាដើម ។
លោកមានសញ្ជាតិខ្មែរ សញ្ជាតិអាមេរិកាំងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *