​មមន្ត្រីជលផលខេត្តកំពង់ធំរងការរិះគន់ថា «ធ្វើការតាមបង្គាប់» ខណៈបទល្មើសអូសលៀសខុសច្បាប់ កំពង់បំផ្លាញបាតទន្លេយ៉ាងធ្ងន់ធ្ងរ

 

ខេត្តកំពង់ធំ៖ ធនធានជីវៈចម្រុះ និងពូជលៀសក្នុងបឹងទន្លេសាប កំពុងប្រឈមនឹងការវិនាសហិនហោច ដោយសារសកម្មភាពនេសាទអូសលៀសខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ទន្ទឹមនឹងនេះ មហាជនបាននិងកំពុងដាក់សំណួរទៅលើប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំ ដែលរងការរិះគន់ថា បង្ហាញសកម្មភាពត្រឹមតែរូបភាព «ធ្វើការតាមបង្គាប់» ឬទាល់តែមានវត្តមានថ្នាក់ដឹកនាំខេត្តចុះពិនិត្យ ទើបឃើញមុខមន្ត្រីចុះអនុវត្តច្បាប់។

​យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅចំណុច ភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង រហូតដល់កោះតាម៉ មានទូកនេសាទលៀសជាច្រើនកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងរៀងរាល់យប់ បណ្តាលឱ្យទឹកទន្លេឡើងល្អក់កករ និងបំផ្លាញបាតទន្លេ។
​ជុំវិញករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានបញ្ជាក់ថា ការនេសាទលៀសគឺត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមលក្ខណៈបច្ចេកទេស៖
​អ្នកនេសាទត្រូវដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ។
​ហាមកែច្នៃម៉ាស៊ីន (ម៉ាស៊ីនច្រៀង) ដើម្បីបន្ថែមកម្លាំងរុញច្រាន។
​ឧបករណ៍កញ្ច្រែងរាវលៀស ត្រូវតែមានក្រឡាចាប់ពី ៣សង់ទីម៉ែត្រឡើងទៅ។

​ផ្ទុយពីការលើកឡើងខាងលើ ប្រភពពីពលរដ្ឋនៅភូមិបាឡតបានទម្លាយថា ទូកលៀសទាំងនោះបានចូលទៅរាវនៅមុខ «ឡូបម្រុង» ដែលជាតំបន់ហាមឃាត់។ ពលរដ្ឋបានចោទប្រកាន់ចំៗថា មន្ត្រីសង្កាត់ជលផលម្នាក់ឈ្មោះ ហ៊ួន សុផល មិនដែលចុះបង្ក្រាបបទល្មើសទាំងនោះឡើយ ដោយសង្ស័យថាអាចមានការពាក់ព័ន្ធនឹងផលប្រយោជន៍ ឬ «លាភសក្ការៈ» ពីក្រុមឈ្មួញ។
​លោកនាយខណ្ឌជលផល ក៏បានទទួលស្គាល់ផងដែរថា បច្ចុប្បន្នមានអ្នកនេសាទប្រមាណ ៨០% បានអនុវត្តតាមច្បាប់ ប៉ុន្តែនៅសល់ ២០% ទៀត នៅតែបន្តលួចលាក់នេសាទខុសច្បាប់ ប្រើប្រាស់ទូកម៉ាស៊ីនខ្នាតធំអូសបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតទន្លេ។
​ក្តីបារម្ភពីវាសនាបឹងទន្លេសាប
​កន្លងទៅ ថ្នាក់ដឹកនាំខេត្តតែងតែសង្កត់ធ្ងន់ និងជំរុញឱ្យមន្ត្រីជំនាញបង្កើនការទប់ស្កាត់ការនេសាទយកលៀសតូចៗដែលមិនទាន់គ្រប់ខ្នាត។ ទោះជាយ៉ាងណាក៏ដោយ ភាពជាក់ស្តែងបង្ហាញថា ការគ្រប់គ្រងនៅមានភាពធូររលុងនៅឡើយ។
​ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យឈ្មួញនេសាទតាមរបៀបអាណាធិបតេយ្យបែបនេះ មិនយូរមិនឆាប់ទេ ធនធានលៀសក្នុងបឹងទន្លេសាបនឹងត្រូវរលាយសាបសូន្យ ដោយបន្សល់ទុកត្រឹមតែភក់ និងទឹកល្អក់តែប៉ុណ្ណោះ៕

​ខេត្តកំពង់ធំ៖ ធនធានជីវៈចម្រុះ និងពូជលៀសក្នុងបឹងទន្លេសាប កំពុងប្រឈមនឹងការវិនាសហិនហោច ដោយសារសកម្មភាពនេសាទអូសលៀសខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ទន្ទឹមនឹងនេះ មហាជនបាននិងកំពុងដាក់សំណួរទៅលើប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំ ដែលរងការរិះគន់ថា បង្ហាញសកម្មភាពត្រឹមតែរូបភាព «ធ្វើការតាមបង្គាប់» ឬទាល់តែមានវត្តមានថ្នាក់ដឹកនាំខេត្តចុះពិនិត្យ ទើបឃើញមុខមន្ត្រីចុះអនុវត្តច្បាប់។

​យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅចំណុច ភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង រហូតដល់កោះតាម៉ មានទូកនេសាទលៀសជាច្រើនកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងរៀងរាល់យប់ បណ្តាលឱ្យទឹកទន្លេឡើងល្អក់កករ និងបំផ្លាញបាតទន្លេ។
​ជុំវិញករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានបញ្ជាក់ថា ការនេសាទលៀសគឺត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមលក្ខណៈបច្ចេកទេស៖
​អ្នកនេសាទត្រូវដាក់ពាក្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ។
​ហាមកែច្នៃម៉ាស៊ីន (ម៉ាស៊ីនច្រៀង) ដើម្បីបន្ថែមកម្លាំងរុញច្រាន។
​ឧបករណ៍កញ្ច្រែងរាវលៀស ត្រូវតែមានក្រឡាចាប់ពី ៣សង់ទីម៉ែត្រឡើងទៅ។

​ផ្ទុយពីការលើកឡើងខាងលើ ប្រភពពីពលរដ្ឋនៅភូមិបាឡតបានទម្លាយថា ទូកលៀសទាំងនោះបានចូលទៅរាវនៅមុខ «ឡូបម្រុង» ដែលជាតំបន់ហាមឃាត់។ ពលរដ្ឋបានចោទប្រកាន់ចំៗថា មន្ត្រីសង្កាត់ជលផលម្នាក់ឈ្មោះ ហ៊ួន សុផល មិនដែលចុះបង្ក្រាបបទល្មើសទាំងនោះឡើយ ដោយសង្ស័យថាអាចមានការពាក់ព័ន្ធនឹងផលប្រយោជន៍ ឬ «លាភសក្ការៈ» ពីក្រុមឈ្មួញ។
​លោកនាយខណ្ឌជលផល ក៏បានទទួលស្គាល់ផងដែរថា បច្ចុប្បន្នមានអ្នកនេសាទប្រមាណ ៨០% បានអនុវត្តតាមច្បាប់ ប៉ុន្តែនៅសល់ ២០% ទៀត នៅតែបន្តលួចលាក់នេសាទខុសច្បាប់ ប្រើប្រាស់ទូកម៉ាស៊ីនខ្នាតធំអូសបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតទន្លេ។

​កន្លងទៅ ថ្នាក់ដឹកនាំខេត្តតែងតែសង្កត់ធ្ងន់ និងជំរុញឱ្យមន្ត្រីជំនាញបង្កើនការទប់ស្កាត់ការនេសាទយកលៀសតូចៗដែលមិនទាន់គ្រប់ខ្នាត។ ទោះជាយ៉ាងណាក៏ដោយ ភាពជាក់ស្តែងបង្ហាញថា ការគ្រប់គ្រងនៅមានភាពធូររលុងនៅឡើយ។
​ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យឈ្មួញនេសាទតាមរបៀបអាណាធិបតេយ្យបែបនេះ មិនយូរមិនឆាប់ទេ ធនធានលៀសក្នុងបឹងទន្លេសាបនឹងត្រូវរលាយសាបសូន្យ ដោយបន្សល់ទុកត្រឹមតែភក់ និងទឹកល្អក់តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *