ដោយ : ភ្នំធំ / បន្ទាយមានជ័យ :បន្ទាប់ពីដំណើរការបាន២ស្រុកក្រុងនៅមង្គលបូរីនិងសិរីសោភ័ណ កាលពីដើមខែធ្នូឆ្នាំមុន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិ ទី៤ ឆ្នាំ២០២៥ បានផ្អាកទៅវិញព្រោះសង្គ្រាមបង្កដោយយោធាថៃឈ្លានពាន( ថ្ងៃទី០៧ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥) បានឆាបឆេះ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនិងស្លាប់ របួសមនុស្ស ។
លុះដល់សប្តាហ៍ទី២ខែមករាឆ្នាំ២០២៦ នេះ វេទិកាបានបើកនិងបន្តឡើងវិញក្នុងបរិបទនិងស្ថានភាពដ៏លំបាក។
លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តនិងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបានអញ្ជើញជាអធិបតី ចូលរួមដំណើរការនៅស្រុកស្វាយចេក ថ្មពួក ម៉ាឡៃ ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ និងថ្ងៃទី១៥ខែមករានេះ នៅក្រុងប៉ោយប៉ែត។
លោកអ៊ុំ រាត្រី អអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលរងខេត្តមានលើកឡើងពីរវឌ្ឍ នភាពនៃការអនុវត្តការងាររបស់ខេត្ត ស្រុក ក្រុង ឃុំ សងសង្កាត់លើគ្រប់វិស័យ។
ពិសេស ការផ្តល់ សេវាសាធារណៈ សេវារដ្ឋបាលដល់ពលរដ្ឋនិងអ្នកពាក់ព័ន្ធ។
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣។
គោលបំណងសំខាន់នៃ គោលនយោបាយនេះគឺ ១- ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញ ដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ២- ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន និង៣- ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្នុងវេទិកាបានលើកពី៖ បញ្ហាប្រឈម និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រុងទាំង៩ ដោយឡែកៗពីគ្នា.តែមានខ្លឹមសារស្រដៀងគ្នា ។
ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហា៖ ១,ការងារសន្តិសុខសម្រាប់ធ្នាប់សង្គម ២,ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារផ្សេងៗ ។
សំណូមពរបញ្ហា ដែលត្រូវបានធ្វើការដោះស្រាយនិងបំភ្លឺភ្លាមៗ។
និងនៅ បញ្ហា និងសំណូមពរដទៃទៀត.ក្នុងនោះត្រូវបានថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរឃុំ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ។
ក្នុងឱកាសនោះ.នៅតាមស្រុកក្រុង ក៏បានឆ្លៀតឱកាសប្រកាសទទួលស្គាល់អភិបាលរងស្រុកក្រុង សមាសភាពក្រុមប្រឹក្សាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ២រូប៖
១-លោក ហេង ញ៉ លំដាប់លេខរៀងទី២នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាស្រុកជំនួសលោក ឈឹម ប៊ុននី ដែលមរណភាព ។
២- លោកស្រី ទូច និរា បម្រុងទី១ជំនួសលោក ហេង ញ៉ ។
នៅស្រុក ក្រុងខ្លះ.ក៏មានប្រកាសចូលកាន់ដំណែងនូវអភិបាលរងស្រុក ក្រុង ៕

