អ្នករងរបួសបានកើនឡើងដល់៧០នាក់, ស្លាប់២៨នាក់នៃគ្រោះថ្នាក់នៃ ការ បាក់ ដងស្ទូចសំណង់ផ្លូវរថភ្លើងល្បឿនលឿននៅខេត្តនគររាជសីមា

ដោយ : នគររាជសីមា -ប្រទេសថៃ:ចំនួនអ្នករងរបួសបានកើនឡើងដល់៧០នាក់, ស្លាប់២៨នាក់នៃគ្រោះថ្នាក់នៃ ការ បាក់ ដងស្ទូចសំណង់សម្រាប់គម្រោងរថភ្លើងល្បឿនលឿន មកលើរថភ្លើងនៅក្នុងខេត្តនគររាជសីមា ប្រទេសថៃ។

សារព័ត៌មាន ថៃ រាយការណ៍ ថា ដំបូងមានមនុស្ស២២ នានាក់បានស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៦ ។

ហើយបន្ទាប់មកនៅថ្ងៃទី១៥ ខែមករា ជនរងគ្រោះស្លាប់នៅពេទ្យទៀតកើនដល់២៨នាក់និងរកឃើញអ្នករងរបួសសរុបបានកើនឡើងដល់៧០នាក់។
សូមរំលឹកថា ក្នុងសង្គ្រាមដែលយោធាថៃឈ្លានពានកម្ពុជា២លើក ( ៤- ៨ខែសីហានិងថ្ងៃទី៧-២៧ខែធ្នូឆ្នាំ២០២៥ ) យន្តហោះ កាំភ្លើងធំរបស់ថៃ បានទម្លាក់គ្រាប់និងផ្លោងជាច្រើនគ្រាប់បំផ្លាញប្រាសាទព្រះវិហារ តំបន់ជុំវិញ កែវសិក្ខាគិរីស្វារៈ: បំផ្លាញដងសន្ទូច( Crane” នៃការដ្ឋានជួសជុលប្រាសាទ, វិមាននិងរូបសំណាកតាអ៊ុំ នៅខេត្តព្រះវិហារ, បំផ្លាញប្រាសាទតាក្របី វត្ត ទីសក្ការ: …នៅខេត្តឧត្តរមានជ័យ ។
ពេលបំផ្លាញ ទាហាននិងជនជាតិថៃ បានស្រែហ៊ោកញ្ជ្រៀវសប្បាយនិងឡកឡាយបញ្ឈឺដល់ខ្មែរទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *