ដោយ : ភ្នំធំ / បន្ទាយមានជ័យ :យុវជនខ្មែរម្នាក់ដែលយោធាថៃចាប់ឃាតខ្លួននៅតំបន់បឹងត្រកួន កាលពីថ្ងៃទី១៣ ខែមករា.ត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី១៤ខែមករា ។
គឺក្រោយមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ កងកម្លាំងកម្ពុជា។
យុវជនម្នាក់លោក ផល ប៉ោង អាយុ២៩ឆ្នាំត្រូវយោធាថៃចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២៦ ខណៈរូបគេបានចូលទៅយកទ្រព្យសម្បត្តិក្នុងផ្ទះខ្លួនឯង ដែលយោធាថៃឈ្លានពានបានហ៊ុំព័ទ្ធយកដោយខុសច្បាប់ក្រោយបទឈប់បាញ់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក នៃ ពៅ មេឃុំគោករមៀតបានឱ្យដឹងថ្ងៃទី២៤ខែមករាថា ក្រោយទទួលបានព័ត៌មានរឿងយោធាថៃចាប់ខ្លួនយុវជនខ្មែរលោក ផល ប៉ោង អាជ្ញាធរខ្មែររៀបចំឯកសារ ដើម្បីឱ្យខាងទំនាក់ទំនងទាក់ទងទៅខាងថៃសុំការដោះលេងមកវិញ។
ចំណែកអាជ្ញាធរនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោក ផល ប៉ោង ត្រូវបានយោធាថៃដោះលែងឱ្យមានសេរីភាពវិញហើយកាលពីរសៀសថ្ងៃទី១៤ ខែមករាឆ្នាំ២០២៦៕
