ជនជាតិថៃស្លាប់ឡើងដល់២២នាក់ហើយ និង របួសប្រមាណ៥០នាក់ ដោយដងសន្ទួចសំណង់បាក់លើរថភ្លើងកំពុងបើកបរលើស្ពានអាកាស នៅខេត្តនគររាជសីមា

ដោយ : ភ្នំធំ / នគររាជសីមា- ថៃ :ព្រឹកថ្ងៃ ១៤ខែមករា ឆ្នាំ២០២៥ នេះ មានហេតុការណ៍បាក់រលំដងស្ទូចសំណង់( ដូចដងសន្ទូចដែលយោធាថៃឈ្លានពានទម្លាក់គ្រាប់បែកបំផ្លាញនៅការដ្ឋានជួសជុលប្រាសាទព្រះវិហារ សម្បត្តិបេតិកភ័ណ្ឌពិភពលោក) នៅឯការដ្ឋានសាងសង់ផ្លូវដែក មួយកន្លែងដោយសង្កត់លើរថភ្លើងមួយកំពុងធ្វើដំណើរ នៅក្នុងខេត្តនគររាជសីមាភាគឦសាន្តប្រទេសថៃ Nakhon Ratchasima ( អតីតទឹកដីខ្មែរ ) ។
អាជ្ញាធរ មានសមត្ថកិច្ចនៅក្នុងប្រទេសថៃ នៅថ្ងៃពុធ ទី១៤ ខែមករា បានឱ្យដឹងថាមនុស្សយ៉ាងហោច ២២នាក់ បានស្លាប់និង៥០នាក់បានរងរបួស។

ភ្លាមៗ គេនៅមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទហេតុនេះនៅឡើយនៅក្នុងហេតុការណ៍បាក់រលំដងស្ទូចនេះនៅឡើយ។

នេះបើតាមកាសែតថៃ នានានិងអ្នកប្រើប្រាសបណ្តាញសង្គមថៃបានផុសនាថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *