ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ជាលេីកទី២ ដោយប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន។
(ពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ យោធាថៃព័ទ្ធយកអស់៤ភូមិ : ភូមិបន្ទាយមានរឹទ្ធិ ភូមិថ្នល់បំបែក ភូមិសាមគ្គីនិងភូមិត្រពាំងសំរោង ដែលមាន
មានលំនៅដ្ឋាន ????១.៣៦៥ ខ្នងផ្ទះ ពលរដ្ឋ១.៤៧៩គ្រួសារ មនុស្សរាយជាង៧.០០០នាក់។
លោកថា កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស ព័ទ្ធយកដី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។
លោកអ៊ុំ រាត្រី ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១. ០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ ដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស ព័ទ្ធយក និងត្រូវបានយោធាថៃបំផ្លាញ៕

