ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជំរុញឱ្យមន្ទីរ-អង្គភាព បង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការចំណូលថវិការដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៦

​ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។
​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនីមួយៗ ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់លើការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៦ ដើម្បីធានាបាននូវលទ្ធភាពថវិកាក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច-សង្គម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
​ការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចសង្គម ជាពិសេសការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពឹងផ្អែកយ៉ាងសំខាន់លើប្រភពចំណូលថវិការដ្ឋ។
​ ឯកឧត្តមបានបញ្ជាក់ថា ការរីកចម្រើនមកដល់ពេលនេះ គឺដោយសាររាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងតែដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិប្រកបដោយប្រសិទ្ធភាព។
​ដើម្បីពង្រឹងការគ្រប់គ្រងចំណូលថវិកាខេត្ត តាមរយៈការកំណត់គោលដៅច្បាស់លាស់ក្នុងការគ្រោង ការប្រមូល ការបែងចែក និងការប្រើប្រាស់ចំណូលឱ្យចំគោលដៅ។
​ជាទីបញ្ចប់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់ថា ចំណូលដែលបានមកពីកម្រៃសេវារដ្ឋបាល សេវាសាធារណៈផ្សេងៗ និងចំណូលមិនមែនសារពើពន្ធ តាមរយៈការធ្វើប្រតិភូកម្មមុខងារពីក្រសួង-ស្ថាប័ន គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាអង្គភាពច្រកចេញចូលតែមួយ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានតម្លាភាព៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *