សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតី សាមគ្គីនិងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា

ដោយ : ភ្នំធំ / ភ្នំពេញ:
សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតី សាមគ្គីនិងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។
សម្តេចមហាបវរធិបតី តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ បានគូសរំលេចថា : ” នៅពេលនេះជាពេលវេលាដែលកម្ពុជាត្រូវបង្កើនស្មារតីសាមគ្គីជាតិនិងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់”។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្តែងក្តីសង្ឃឹមថា : ជាមួយការចូល រួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ប្រជាជាតិកម្ពុជាប្រាកដជានឹងជម្នះការលំបាកទាំងនេះបានដោយជោគជ័យនិងអាចកសាងប្រទេសជាតិឡើង វិញជា មួយ ភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។

ទន្ទឹមនឹងការថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើសកម្មភាពសប្បុរសជួយដល់យុទ្ធជនលើសមរភូមិ ក៏ដូចជាជនភៀសសឹក។ សម្តេចធិបតី បានចាត់ទុកទង្វើទាំងនោះ ជាកាយវិការស្នេហាជាតិដ៏ខ្លាំងក្លា៕

Leave a Reply

Your email address will not be published. Required fields are marked *