ដោយ : ភ្នំធំ / ភ្នំពេញ ៖អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី (Chen Zhi) ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ាចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិន (ជាផ្ទះនិងប្រទេសកំណើត) ។
យោងក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៧ ខែមករា ថា លោកចេន ហ្ស៊ីស្ថាបនិកក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) និងបក្ខពួកពីរនាក់ទៀត( ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ? ត្រូវបានចាប់ខ្លួន កាលពីទៀបភ្លឺម្សិលម្ងៃ។
អ្នកឧកញ៉ាចេន ហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគ លើគម្រោង ជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចុងក្រោយសកម្មភាពរបស់លោកនិងបក្ខេពួកត្រូវគេរកឃើញនូវបញ្ហា។
លោកមានសញ្ជាតិកម្ពុជាផងដែរ ក្រៅពីសញ្ជាតិបរទេស( ក្រៅពីចិនជាសញ្ជាតិដើម) ។
ព្រះមហាក្សត្រ កាលពិខែធ្នូឆ្នាំ២០២៥ បានឡាយព្រហស្ថលេខាដកសញ្ជាតិកម្ពុជាពីលោកនិងបក្ខពួកវិញហើយ ៕
ចំណែកលោក «បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡេីយ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោហ៊ុន សែន ប្រធានព្រឺទ្ធសភា -ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះសារលើបណ្តាញសង្គម ដូចដែលសារព័ត៌មាននានាស្រង់យកមកចុះផ្សាយថា: ” ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចប្រធានបក្សនិងសម្តេចធិបតីដេីម្បីការពារនិងបិទបាំងទង្វេីបំពានច្បាប់របស់ខ្លួន ធ្វេីបាបប្រជាជនគឺជាក្រុមគោលដៅដែលបក្សកាន់អំណាចបោសសម្អាតចោល» ៕

