ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសាកសួរសុខទុក្ខវីរយុទ្ធជនចំនួន ០៣រូប ដែលបានរងរបួសក្នុងសមរភូមិការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលបន្តនៅផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ការកោតសរសើរចំពោះស្មារតីស្នេហាជាតិ
ក្នុងឱកាសសំណេះសំណាលនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការតស៊ូការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា។ ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែទាំព្យាបាលមុខរបួសជូនបងប្អូនឱ្យបានឆាប់ជាសះស្បើយ ដើម្បីមានលទ្ធភាពវិលត្រឡប់ទៅបំពេញភារកិច្ចនៅសមរភូមិមុខវិញ។
ការឧបត្ថម្ភ និងការយកចិត្តទុកដាក់លើសុខមាលភាព
ដើម្បីជួយសម្រាលការលំបាក និងទុក្ខវេទនា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភដល់វីរយុទ្ធជនទាំង ០៣រូប នូវ៖
ថវិកា ចំនួនមួយចំនួន
ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ មួយចំនួន
ទន្ទឹមនឹងនេះ លោកមេបញ្ជាការបានបញ្ជាឱ្យ លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន រៀបចំរថយន្តគិលានសង្គ្រោះ ដើម្បីដឹកជញ្ជូន លោកអនុសេនីយ៍ទោ សៀន សុឃាន់ ដែលមានមុខរបួសធ្ងន់មិនទាន់ជាសះស្បើយ ទៅពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តាមការណាត់របស់គ្រូពេទ្យជំនាញផងដែរ។ដោយ អ៊ួង សុផាត

