ស្ថានការណ៍ម្សិលមិញ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ : យោធាថៃឈ្លានពាននៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់យោធភូមិភាគទី៥

ដោយ : ុភ្នំធំ / បន្ទាយមានជ័យ :ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥
ក្រសួងការពារជាតិអោយដឹងថា: – ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ៧:០៩នាទី និងម៉ោង ៩:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១១:៤០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ផ្លោងចូលភូមិសាស្ត្របឹងព្រីង និងបឹងត្រកួន។
– ម៉ោង ១៣:០១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៣:៥៣នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៣:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់, កំាភ្លើងប្រភេទ ១២,៧ម.ម និងកាំភ្លើងប្រភេទ ១៤,៥ម.ម បំពាក់លើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការគ។
– ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំភ្លើងត្បាល់បាញ់ផ្លោងចំនួន ២៤គ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។
– ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្រ្តភូមិចំការគ។
– ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
– ម៉ោង ១៤:១៣នាទី ដល់ម៉ោង ១៥:០០នាទី យោធាថៃបានផ្លោងកាំភ្លើងធំចំនួន ១៣គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួនប្រមាណ ៥១គ្រាប់ និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រឃុំអូរបីជាន់។
– ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
– ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១៥:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ១គ្រាប់ ចូលភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:០៦នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម. ១គ្រាប់ ចូលភូមិកូនដំរី ៕

Leave a Reply

Your email address will not be published. Required fields are marked *