សមាគ​​ម​ស​ហ​​គ្រិ​ន​ប​ញ្ញ​វ​ន្ត​ក​ម្ពុ​ជា​​ ​នាំ​យ​ក​​អំ​ណោ​យ​ស​ប្បុ​រ​ស​​ធ​ម៌ ​ស​រុ​ប​ជា​ង​​ ​២​៨​លា​ន​រៀ​ល​ ​ចែ​​ក​ជូ​ន​ក​ង​ទ័​​ព​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​​ភៀ​ស​សិ​ក​ ​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​និ​ង​រ​​ដ្ឋ​បា​ល​ស្រុ​ក​ប​​ន្ទា​យ​ស្រី​

​​​



​​
​ខេ​ត្ត​សៀ​ម​រា​​ប​ ​៖​ ​កា​ល​​ពី​ថ្ងៃ​អា​ទិ​ត្យ​ ​ទី​២​​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​​០​២​៥​ ​ឯ​ក​​ឧ​ត្ត​ម​ប​ណ្ឌិ​ត​​ ​ឈៀ​ង​ ​ច័​ន្ទ​តា​រា​ ​ប្រ​​ធា​ន​ស​មា​គ​ម​ស​ហ​គ្រិ​ន​​ប​ញ្ញ​វ​ន្ត​ក​ម្ពុ​ជា​ ​និ​​ង​ជា​ប្រ​ធា​ន​សា​ខា​ប​​ញ្ញ​វ​ន្ត​តេ​ជោនៃ​ផែ​ន​ស​ហ​គ្រិ​ន​វ័​យ​​ក្មេង​ក្រុ​ម​​កា​រ​ងា​រ​យុ​វ​ជ​ន​​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​​ក​ម្ពុ​ជា​រា​ជ​ធា​នី​ភ្នំ​​ពេ​ញ​ ​បា​ន​ដឹ​​ក​នាំ​ក្រុ​ម​កា​រ​ងា​​រ​ ​នាំ​យ​ក​អំ​ណោ​​យ​រ​ប​ស់​ឯ​ក​​ឧ​ត្ត​ម​ ​លោ​ក​​ជំ​ទា​វ​ ​លោ​​កឧ​​ក​ញ៉ា​ ​លោ​ក​ ​លោ​​ក​ស្រី​ ​ដែ​ល​ជា​​ទី​ប្រឹ​ក្សា​ ​អ​នុ​ប្រ​​ធា​ន​ ​ស​មា​ជិ​ក​ ​ស​មា​​ជិ​កា​ ​រ​ប​ស់​ស​​មា​គ​ម​ ​និ​ង​ប​ណ្ដា​​ស​ប្បុ​រ​ស​ជ​ន​ផ្សេ​ង​ៗ​​ទៀ​ត​ ​ដើ​ម្បី​ប្រ​គ​​ល់​ជូ​ន​វ​រៈ​ក​ង​​ទ័​ព​ជួ​រ​មុ​​ខ​ដែ​ល​កំ​ពុ​ង​​ឈ​រ​ជើ​ង​យ៉ា​ង​រឹ​​ង​មាំ​កា​រ​ពា​រ​​ព្រំ​ដែ​ន​ដ៏​អ​ង់​អា​ច​​ក្លា​ហា​ន​ ​និ​ង​ជូ​ន​​ដ​ល់​ព​ល​រ​ដ្ឋ​​ភៀ​ស​សិ​ក​ចំ​នួ​ន់​ ​២​០​​០​គ្រួ​សា​រ​ ​ព្រ​​ម​ទាំ​ង​រ​ដ្ឋ​បា​ល​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​ ​និ​ង​រ​ដ្ឋ​បា​ល​​ស្រុ​ក​ប​ន្ទា​យ​ស្រី​ ​​ព្រ​ម​ទាំ​ង​ប្រ​គេ​ន​​ដ​ល់​ព្រះ​ស​ង្ឃ​ដែ​ល​គ​​ង់​នៅ​វ​ត្ត​បា​លី​​ដំ​រី​ក្រា​ប​ ​ដែ​​ល​ក្នុ​ង​នោះ​ដែ​​រ​ ​ឯ​ក​ឧ​​ត្ត​ម​ ​បា​ន​​ពាំ​នាំ​នូវកា​រ​ផ្តាំ​​ផ្ញើ​​​ ​កា​រ​នឹ​ក​​រ​ឭ​ក​និ​ង​សួ​រ​​សុ​ខ​ទុ​ក្ខ​ពី​សំ​ណា​ក់​​ឯ​ក​ឧ​ត្ត​ម​​ សុ​ខ​​ ​ពុ​ទ្ធិ​វុ​ធ​​ ​និ​ង​លោ​ក​ជំ​ទា​​វ​ ​ព្រ​ម​ទាំ​ង​​ឯ​ក​ឧ​ត្ត​ម​ប​​ណ្ឌិ​ត​ ​អោ​ម​ ​​សេ​ង​បូ​រ៉ា​ ​និ​ង​​លោ​ក​ជំ​ទា​វ​ ​ដែ​ល​បា​ន​​គាំ​ទ្រ​និ​ង​ចូ​ល​រួ​​ម​ចំ​ណែ​ក​ក្នុ​ង​កា​​រ​ឧ​ប​ត្ថ​ម្ភ​ដ​ល់​ស​​មា​គ​ម​រួ​ម​ជា​មួ​យ​​ស​ប្បុ​រ​ស​​ជ​ន​នា​នា​ ​ចុះ​​បំ​ពេ​ញ​បេ​ស​ក​ក​​ម្ម​ម​នុ​ស្ស​ធ​ម៌​ ​ដើ​ម្បី​សួ​​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​នាំ​យ​ក​អំ​ណោ​យ​ជូ​ន​ដ​​ល់​វ​រ​ក​ង​ទ័​ព​​ជួ​រ​មុ​ខ​ ​ប្រ​ជា​ព​ល​​រ​ដ្ឋ​ភៀ​ស​សិ​ក​ខ្វះ​ខា​ត​ ​និ​ង​​រ​ដ្ឋ​បា​ល​មូ​ល​ដ្ឋា​ន​។​
​​
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានសមាគម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មពីសមាជិក សមាជិកា និងសប្បុរសជន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសិក។

​យោងតាមរបាយការណ៍ អំណោយជាស្បៀងអាហារនិងសម្ភារ:សរុបដែលមានតម្លៃជាទឹកប្រាក់ចំនួន ២៨,៧៤៤,០០០ រៀល (ម្ភៃប្រាំបីលាន ប្រាំពីររយសែសិបបួនពាន់រៀល) ត្រូវបានបែងចែកជូនទៅដល់គោលដៅចំនួន ៦ រួមមាន៖
​កងទ័ពជួរមុខ៖ ប្រគល់ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ចំនួន ៥,៦២៣,០០០ រៀល។
​កងពលតូចថ្មើរជើងលេខ៤២៖ ប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស ចំនួន ៥,៦២៣,០០០ រៀល។
​រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ប្រគល់ជូន ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ៥,០៧២,០០០ រៀល។
​រដ្ឋបាលស្រុកបន្ទាយស្រី៖ ឧបត្ថម្ភថវិកាចំនួន ១,២៧០,០០០ រៀល។
​វិស័យសាសនា៖ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបាលីដំរីក្រាប ចំនួន ៥៥៦,០០០ រៀល។
​ប្រជាពលរដ្ឋខ្វះខាត៖ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២០០គ្រួសារ សរុបជាទឹកប្រាក់ ១០,៦០០,០០០ រៀល។

សកម្មភាពនេះ បានបង្ហាញពីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់សមាគមសហគ្រិនបញ្ញវន្តកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកជួយសម្រាលជីវភាពប្រជាជនភៀសសិក និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចដ៏ងអង់អាចការពារបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *