ស្ដាយណាស់! រថយន្តដឹកស្បៀងសម្រាប់ពលរដ្ឋភៀសសឹក ត្រូវភ្លើងឆេះអស់ទាំងស្រុងក្នុងស្រុកបិបូណ៍

​ដោយ អ៊ួង សុផាត÷]ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលរថយន្តដឹកទំនិញ និងស្បៀងអាហារសម្រាប់យកទៅចែកជូនបងប្អូនពលរដ្ឋភៀសសឹក ត្រូវបានអគ្គិភ័យលេបត្របាក់បំផ្លាញអស់ទាំងស្រុង កាលពីព្រឹកមិញនេះ នៅក្នុងភូមិសាស្ត្រស្រុកបរិបូណ៌។
​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅចំណុចភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
​រថយន្តដែលរងគ្រោះគឺជាប្រភេទរថយន្ត សាំយ៉ុង (SsangYong) ដែលកំពុងដឹកអំណោយ និងស្បៀងអាហារបម្រុងយកទៅជួយសង្គ្រោះបងប្អូនជនភៀសសឹក។ ប៉ុន្តែជាអកុសល ពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
​តាមការសន្និដ្ឋានបឋមពីសមត្ថកិច្ចជំនាញ មូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពី «ឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត»។ ទោះបីជាមានការព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏អណ្តាតភ្លើងបានឆាបឆេះយ៉ាងលឿន បណ្តាលឱ្យរថយន្ត និងស្បៀងអាហារដែលនៅក្នុងនោះ ត្រូវភ្លើងឆេះម៉ត់ទាំងស្រុង។
​បច្ចុប្បន្ន សមត្ថកិច្ចបានចុះទៅសម្របសម្រួលនៅកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរផ្សេងទៀត និងពិនិត្យមើលផលប៉ះពាល់បន្ថែម។ ហេតុការណ៍នេះបានបង្កឱ្យមានការសោកស្តាយយ៉ាងខ្លាំង ព្រោះស្បៀងទាំងនោះគឺជាជំនួយសង្គ្រោះបន្ទាន់សម្រាប់ពលរដ្ឋដែលកំពុងជួបការលំបាក។
​សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនអ្នកបើកបរទាំងអស់ ឱ្យមានការត្រួតពិនិត្យបច្ចេកទេសយានយន្តឱ្យបានច្បាស់លាស់ មុនពេលធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *