ផ្ទះរបស់ជនស៊ីវិលកម្ពុជាជាច្រើនខ្នង ឮនៅក្នុងសង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យត្រូវយោធាថៃឈ្លានពានបាញ់បំផ្លាញ

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ផ្ទះរបស់ជនស៊ីវិលកម្ពុជាជាច្រើនខ្នង នៅក្នុងសង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យត្រូវយោធាថៃឈ្លានពានបំផ្លាញខូចខាតខ្ទេចខ្ទីរដោយសារបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីយន្តហោះ.។

នាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មានអោយដឹងថា: គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កន្លងមានរយៈពេល ១៤ ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណ ភាព ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។ ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។

យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *