នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-រុស្ស៊ី លើកទី២២ លោក យៀប សំណាង អនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ( Kazan, Russian Federation ) ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខណ្ឌអាស៊ាន-រុស្ស៊ី ខណៈដែលឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ៕
