មមណ្ឌលជនភៀសសឹកស្លក្រាមឬ នៃផ្ទះបៃតង ស្រុកស្វាយចេក: សង់ផ្ទះបាន២ ៨០៥ខ្នង ,ផ្លូវខ្វាត់ខ្វែង , សាលារៀន៥ខ្នង , មណ្ឌលសុខភាពនិងស្នាក់ការភូមិ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបានចុះពិនិត្យនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ននឹងចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សដែលកំពុងរៀនសូត្រ នា នាមណ្ឌលជនភៀសសឹកនៃផ្ទះបៃតងស្លក្រាម ស្ថិតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា : សាលារៀនទើបនឹងបង្កើតថ្មីបានចំនួន ២ខ្នងរួចហើយនឹងបើកបវេសនាកាលថ្មីឲ្យសិស្សានុសិស្សបានចូលសិក្សារៀនសូត្រឆ្លាស់វេនជាបន្តបន្ទាប់ចាប់ពីថ្នាក់មតេ្តយ្យដល់ថ្នាក់វិទ្យាល័យឯណោះ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា: គិតត្រឹមថ្ងៃទី២១ខែមេសា នៅមណ្ឌលពលរដ្ឋភៀសសឹកស្លក្រាម អាជ្ញាធរនិងសមត្ថកិច្ចបានសាង់សង់រោងអគារសិក្សាបណ្តោះអាសន្នធំ៤ខ្នង ស្មើនឹង៥សាលារៀន សម្រាប់ទទួលសិស្សមកពីមណ្ឌលជនភៀសសឹកទាំង២មណ្ឌលគឺមណ្ឌលវត្តកណ្តោលស្រុកថ្មពួកនិងមណ្ឌលវត្តចាន់ស៊ីបូកមណ្ឌលវត្តសុរិយាស្រុកថ្មពួក។

លោកឈួ ប៊ុនរឿង បន្តថា: ហើយសិស្សទាំងនោះ ធ្លាប់សិក្សានៅសាលាបឋមសិក្សាព្រៃចាន់ បឋមសិក្សាជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅនិងសាលាបឋមសិក្សាបន្ទាយមានរឹទ្ធិ បឋមសិក្សាសាមគ្គីច្រកនិងអនុវិទ្យាល័យបន្ទាយមានរឹទ្ធិ ដែលមានសិស្សានុសិស្ស(តាមឪពុកម្តាយ) ចំនួន១.០៧៨នាក់/ ស្រី៥៦៤នាក់ ។ក្នុងនោះ មានគ្រូ៥៨នាក់/ ស្រី៣២នាក់ ។
ចំណែកលោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យឲ្យដឹងថា: គិតត្រឹមថ្ងៃទី២១ខែមេសា ចំពោះសង់ផ្ទះអតីតយុទ្ធជនសម្រាប់ផ្តល់ជូនពលរដ្ឋភៀសសឹកបាន២ ៨០៥ខ្នង ,ស្ថាបនាផ្លូវខ្វាត់ខ្វែង , សាលារៀន៤ខ្នង , មណ្ឌលសុខភាព១ និងស្នាក់ការភូមិចំនួន៦ភូមិ .

លោក អ៊ុំ រាត្រី បានកោតសរសើរចំពោះមន្ត្រីក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននិងចំពោះគណៈគ្រប់គ្រងនិងគ្រូបង្រៀនដែលបានពុះពារគ្រប់ឧបសគ្គក្នុងការគ្រប់គ្រង បង្ហាត់បង្រៀននិងពង្រឹងស្មារតីសិស្សានុសិស្សកុំឲ្យបាក់ទឹកចិត្តនោះឡើយ ហើយនៅតែបន្តខិតខំសិក្សារៀនសូត្រ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្នុងនាមអភិបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា ថៃដោយប្រើយន្តការតាមសន្តិវិធី ការទូតនិងតាមច្បាប់ មិនជ្រើសរើសយកសង្គ្រាម ៕

Leave a Reply

Your email address will not be published. Required fields are marked *