ស្ពានជ្រោយតាឱក ឬ ស្ពានច្បារអំពៅ មានឈ្មោះផ្លូវការនៃស្ពាននេះគឺ “ស្ពានព្រះមុនីវង្ស”

ដោយ : ភ្នំធំ / ភ្នំពេញ :កសាងនិងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩២៨ ក្រោមព្រះរាជាធិបតីនៃព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស។
កសាងដោយវិស្វករបារាំង មានឈ្មោះជាភាសាបារាំងថា Gustave Eiffel ដោយតភ្ជាប់ផ្លូវជាតិលេខ២ (ក្បាលថ្នល់) ទៅផ្លូវជាតិលេខ១ (ច្បារអំពៅ) ហើយសាងសង់ដំណាលគ្នានឹងស្ពានស្ទឹងសង្កែ ក្រុងបាត់ដំបង។
នេះបើយោងប្រភព: លោកស្រី Valérie Ung ដែលបានស្រាវជ្រាវនិងចងក្រងមួយដែរ ។

ស្ពាននេះត្រូវច្រេះស៊ីបន្តិចម្តងៗប្រើបានជាង ៣០ឆ្នាំប៉ុណ្ណោះក៏បាក់ធ្លាក់ក្នុងទន្លេរវាងឆ្នាំរោង គ.ស.១៩៦៣-៦៤។
ស្ពានដែកនេះបានបម្រើចរាចរណ៍ធ្វើដំណើរអ្នកភ្នំពេញអ្នកច្បារអំពៅ បានរយ:៣៦ឆ្នាំ (ឆ្នាំ១៩៦៣) អាយុកាលស្ពានក៏ចាស់ ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករខ្មែរឆ្នើមសម័យនោះ បានចុះមកពិនិត្យ ហើយបានដាក់បំរាមមិនធ្វើដំណើរឆ្លងស្ពាននេះទៀតទេ ដោយប្រើសាឡាងឆ្លងជំនួសវិញ ។

រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ចាត់ឱ្យរើរុះចេញទាំងអស់រួចកសាងស្ពានបេតុងថ្មីដោ្យសហការជាមួយបារាំងសង់ស្ពានថ្មីឡើងវិញនៅចំទីតាំងចាស់ហើយត្រូវបានយាងសម្ពោធដោយសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ១៩៦៤ដែលស្ពាននេះមានភាពជាប់រឹងមាំមកដល់សព្វថ្ងៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *