អាជ្ញាធរក្រុងប៉ោយប៉ែតបិទផ្លូវធ្វើចរាចរណ៍ទាំងស្រុងផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ចាប់ពីរង្វង់មូលស្ទឹងបត់ទៅដល់កូនដំរី សង្កាត់និមិត្តនិងសង្កាត់អូរឬស្សី, យោធាថៃឈ្លានពានបន្តបាញ់ផ្លោងសន្ធាប់

ដោយ : ភ្នំធំ / បន្ទាយមានជ៏យ :តាំងពីទៀបភ្លឺដល់ព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥ នេះ យោធាថៃឈ្លានពានបន្តបាញ់ផ្លោងសន្ធាប់រាប់សិបគ្រាប់.តាំងពីរំលងកណ្តាលក្រុងទៅធ្លាក់នៅជាយក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ចំពោះមុខនេះ អាជ្ញាធរ ក្រុងប៉ោប៉ែតសម្រេចបិទផ្លូវធ្វើចរាចរណ៍ទាំងស្រុងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ចាប់ពីរង្វង់មូលស្ទឹងបត់ទៅដល់កូនដំរី សង្កាត់និមិត្តនិងសង្កាត់អូរឬស្សី.។ក៏បិទដែរផ្លូវ៣០ម៉ែត្រ , ផ្លូវ៦០ម៉ែត្រ។

បន្ថែមលើអាជ្ញាធរក្រុង លោកបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតបានថ្លែងតាមសារសម្លេងនាព្រឹកថ្ងៃទី២២ខែធ្នូនេះថា: ការបិទចរាចរណ៍ចំណុចខាងលើ.ព្រោះពេលនេះ យោធាឈ្លានពានថៃបានបន្តផ្លោងពីស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវតាំងពីរសៀលម្សិលមិញ មកទល់ព្រឹកនេះ រំលងប្រជុំជនក្រុងចំនួនរាប់គ្រាប់ចូលមកធ្លាក់នៅម្តុំផ្លូវជាតិលេខ៥ កូនដំរី ផ្លូវជាតិលេខ៥៨ ទួលពង្រ អូរឬស្សី ។
ដូច្នេះ ការឆ្លងកាត់កំណាត់ផ្លូវនេះគ្មានសុវត្ថិភាពទេ។

អាជ្ញាធរក្រុងនិងលោកបណ្ឌិតបន្តថា: ក៏សូមជូនដំណឹងដល់បងប្អូនសេសសល់( មិនទាន់ភៀសសឹក) នៅភូមិព្រៃព្រិច ភូមិព្រៃគប់ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត សូមបងប្អូនអាចជម្លៀសមកនៅទីតាំងទួលសុវត្ថិភាពបណ្តោះអាសន្នវត្តផ្សាកណ្តាលភូមិនិងសង្កាត់ផ្សារកណ្តាល កន្លែងភៀសសឹកដែលអាជ្ញាធរក្រុងរៀបចំជូន ។

ប្រភពពីស្រុកម៉ាឡៃ ខណ:នេះ នៅម៉ោង៧:៥០នាទីថ្ងៃទី២២ខែធ្នូ យោធាឈ្លានពានសៀម ប្រើដ្រូនពិឃាតទម្លាក់គ្រាប់បែក៧គ្រាប់ ចូលតំបន់ជនស៊ីវិលនៅឃុំបឹងបេងស្រុកម៉ាឡៃ ។.គឺក្រោយពីវា បាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ចូល៤គ្រាប់។
យោធាសៀម ក៏បាញ់សន្ធាប់នៅទីតាំងនេះ គឺមានមហិច្ឆតាដើម្បីច្បាមទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ឃុំអូរបីជាន់ នៅបឹងត្រកួនឃុំគោករមៀត … ប៉ុន្តែកងកម្លាំងកម្ពុជាយើងតស៊ូស្វិតស្វាញតទល់ ការពារបាន៕

Leave a Reply

Your email address will not be published. Required fields are marked *