ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជម្រាបជូន សាធារណជននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មានក្នុងស្រុកចំនួន០២ ។
បានចុះផ្សាយដែលមានខ្លឹមសារថា « ទីតាំងខារ៉ាអូខេយីហោ ប្រជុំមិត្ត (X STRA) ខាងក្នុងមានអមទៅដោយការរាំស្លៀកប៊ីគីនី និងមានប្រើប្រាស់គ្រឿងញៀនទៀតផង ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ » ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖
ក្រោយពីបានឃើញការចេញផ្សាយដូចខាងលើ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅស្រាវជ្រាវនិងពិនិត្យដល់ទីតាំងខាងលើ។.ពេលចុះ ដោយមានការសហការចូលរួមពីម្ចាស់ទីតាំង យោងតាមការពិនិត្យជាក់ស្តែង បន្ទប់នីមួយៗ ភ្លើងពណ៌ តុនិងសាឡុង មិនមានការដេគ័រ(Design) ដូចសកម្មភាពដែលគេហទំព័រខាងលើទេ។
អ្នកនាំពាក្យចាត់ទុកការផ្សព្វផ្សាយនៅ ថាជាព័ត៌មាននេះថាជាព័ត៌មានមិនពិតនិងប្រើរូបភាពចាស់ៗ ហើយមិនពាក់ព័ន្ធនឹងសេវាកំសាន្តខារ៉ាអូខេឬសេវាកំសាន្តណាមួយ រួមទាំងទាំង២ខាងលើនោះឡើយ ។
គឺគេហទំព័រឈ្មោះ MonDayDailyNews (www.facebook.com/share/v/19XSJgN9oo) និងគេហទំព័រ ប្រមាញ់ជាយដែន(www.k-bromanchcheayden.com.kh) ៕

