ដោយ : ភ្នំធំ / ពោធិសាត់:ព្រឹកគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ម៉ោង៦:៤៦នាទី ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បានស្រកចុះបន្តិចទៀតហើយ។
នេះបើតាមការប្រកាសអោយដឹងរបស់លោកខូយ រីដា អភិបាលខេត្តពោធិសាត់។
រីឯយោងតាមរបាយការណ៍របស់ធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ស្ថានភាព អាកាសធាតុ នៅព្រះរាជណាចក្រកម្ពុជា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាំងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
មន្ទីរអោយដឹងថា: ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ សីតុណ្ហភាពពី ២៤°C ទៅ ៣១°C ខ្យល់ប្រែប្រួលទិស មានល្បឿនពី១ ទៅ ៤ម៉ែត្រ/វិនាទី មានភ្លៀងផ្គររន្ទះពីតិចទៅច្រើន ភវនីយភាព ៨០%។
មន្ទីរបញ្ជាក់ថា :” បេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេីនៃស្រុកភ្នំក្រវាញ ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់នឹងមានការកេីនឡេីង” ។
អាស្រ័យដូចនេះ “ សូមបង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កេីនការប្រុងប្រយ័ត្ន ខ្ពស់ ជាពិសេសកូនតូចៗ” ។
អំពីស្ថានភាពទឹកតាមទំនប់និងស្ថានីយ៍នានាក្នុងខេត្តពោធិសាត់. នាពេលថ្ងៃត្រង់ត្រូវថ្ងៃទី២៩ ខែកញ្ញា មកទល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សន្ទស្សន៍បង្ហាញថា:
-ទំនប់ទី៣ កម្ពស់ទឹកមាន ៣៧,៥០ ម៉ែត្រ
-ទំនប់ទី៥ កម្ពស់ទឹក មាន ៥៣,៥០ ម៉ែត្រ
-កម្ពស់ទឹកតាមស្ថានីយ៍ វាលវែង កំពស់ទឹកមាន ៨,៣០ ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ
-កម្ពស់ទឹកតាមស្ថានីយ៍ បាកត្រកួន កម្ពស់ទឹកមាន ០,៨៨ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៦,០០ ម៉ែត្រ
-កម្ពស់ទឹកតាមស្ថានីយ៍ ក្បាលហុង កម្ពស់ទឹកមាន ២,៣០ម៉ែត្រ កំពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ
-កម្ពស់ទឹកតាមស្ថានីយ៍ ចារឹក កំពស់ទឹកមាន ២,៧៥ ម៉ែត្រ កំពស់ប្រុងប្រយត្ន័ ៦,០០ ម៉ែត្រ ៕
មន្ទីរក៏ជម្រាបជូនសាធារណ:ជនថា បើមានកិច្ចការចាំបាច់ផ្សេងៗទាក់ទងស្ថានភាពអាកាសធាងុនិងស្ថានភឆពទឹកសូមទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទចំនួន ៣ខ្សែខាងក្រោមនេះ៖
០៩២ ៧២៨ ០៨៧
០៩៦ ២៣៩ ៥០២០
០៩៧ ៨៧ ៣៨ ១៦៧ ៕

